ព័ត៌មានអន្ដរជាតិ
ប្រមុខដឹកនាំអាមេរិក សុំទោសលោក ហ្សេលេនស្គី ដែលផ្តល់ជំនួយ យឺតយ៉ាវ
ពេលជួបគ្នាក្នុងប្រទេសបារាំង ប្រធានាធិបតីមហាអំណាចអាមេរិកលោក ចូ បៃដិន បានសុំទោសប្រធានាធិបតិអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ចំពោះការដែល ទីក្រុងវ៉ាស៊ីនតោន មិនអាចទាញយកប្រាក់រាប់ពាន់លានដុល្លារពីអ្នកបង់ពន្ធអាមេរិកបាន នាំឲ្យជំនួយបញ្ជូនទៅទីក្រុងកៀវ មានភាពយឺតយ៉ាវ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃសុក្រទី៧ខែមិថុនា។

លោក បៃដិន ប្រាប់ទៅលោក ហ្សេលេនស្គី ថា លោកសុំទោសដែលប៉ុន្មានសប្តាហ៍នោះ ជំនួយមិនបានបញ្ជូនទៅ ធ្វើឲ្យមានរឿងជាច្រើនកើតឡើង។ អាមេរិក មិនទុកអ៊ុយក្រែន ចោលឡើយ, អាមេរិក នៅជាមួយអ៊ុយក្រែន ដល់ទីបញ្ចប់។
ពាក់ព័ន្ធភាពយឺតយ៉ាវនេះដែរ លោក បៃដិន បានស្តីបន្ទោសខ្លាំងៗទៅលើសមាជិកសភាគណបក្សសាធារណរដ្ឋ ដែលព្យាយាមរារាំងដំណើរការផ្តល់ជំនួយ។
ស្របពេលជាមួយគ្នានោះ លោក ហ្សេលេនស្គី ក៏លើកឡើងដែរថា “វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលនៅក្នុងលក្ខខណ្ឌនេះ សហរដ្ឋអាមេរិកនិងប្រជាជនអាមេរិកទាំងអស់ ឈរប្រកៀកស្មាជាមួយអ៊ុយក្រែន ដូចកាលពីសម័យសង្រ្គាមលោកលើកទី២។ សហរដ្ឋអាមេរិកបានជួយសង្រ្គោះជីវិតមនុស្ស និងជួយសង្រ្គោះទ្វីបអឺរ៉ុប”។

សូមបញ្ជាក់ថា កាលពីខែតុលា សេតវិមានបានស្នើសុំទឹកប្រាក់៦១ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន ប៉ុន្តែពេលនោះ សភាមិនព្រមអនុម័តទេរហូតដល់ចុងខែមេសាឆ្នាំនេះ។ ក្រោយមក អ៊ុយក្រែន បានដាក់ការស្តីបន្ទោសកង្វះខាតថវិការបស់សហរដ្ឋអាមេរិកនេះ ថាជាហេតុនាំឲ្យខ្លួនរងបរាជ័យលើសមរភូមិជាបន្តបន្ទាប់។
លុះមកដល់សប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសកញ្ចប់ជំនួយយោធាថ្មីតម្លៃ ២២៥លានដុល្លារបន្ថែមទៀតដល់ទីក្រុងកៀវ ដោយក្នុងនោះក៏រួមទាំងគ្រាប់កាំភ្លើងធំ និងជើងទម្របាញ់រ៉ុកកែត HIMARS ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក គ្រោងបន្ថែមជំនួយយោធាចំនួន ២២៥ លានដុល្លារទៀតដល់ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ