Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថា ពូទីន មិន​ឈប់​ត្រឹម​អ៊ុយក្រែន​នោះ​ទេ

បានផុស

នៅ

លោក ចូ បៃឌិន បាន​ព្រមាន​ថា មេ​ដឹក​នាំ​រុស្ស៊ី​នឹង​មិន​បញ្ឈប់​ត្រឹម​សង្គ្រាម​នៅ​អ៊ុយក្រែន​នោះ​ទេ។ ការ​ថ្លែង​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៤។

លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក (រូបភាព៖​ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​មុខ​​ប្រធានាធិបតី​​បារាំង លោក ចូ បៃឌិន បាន​​​បញ្ជាក់​ជំហរ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន នៅ​តែ​គាំទ្រ​ទីក្រុង​កៀវ ក្នុង​សង្គ្រាម​ប្រយុទ្ធ​តតាំង​​នឹង​ការ​ឈ្លាន​ពាន​របស់​​រុស្ស៊ី។ លោក ថា រុស្ស៊ី​មិន​ឈប់​ត្រឹម​អ៊ុយក្រែន​ទេ ហើយ​អឺរ៉ុប​ទាំង​មូល​នឹង​រង​ការ​គំរាម​កំហែង ដែល​ជា​​ហេតុ​​​​​មិន​​អាច​​ឲ្យ​អាមេរិក​នៅ​ស្ងៀម​ដូច​​គ្មាន​រឿង​អ្វី​កើត​ឡើង​ឡើយ។ មេ​ដឹក​នាំ​វ័យ​​៨១​ឆ្នាំ​រូប​នេះ បាន​និយាយ​​ថា “សហរដ្ឋ​អាមេរិក​កំពុង​​ឈរ​ជើង​យ៉ាង​រឹងមាំ​ជាមួយ​អ៊ុយក្រែន។ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​ថា យើង​នឹង​មិន​អាច​ដើរ​ចេញ​ដាច់​ខាត”។

ទន្ទឹម​នឹង​ការ​លើក​ឡើង​បែប​នេះ លោក Emmanuel Macron បាន​និយាយ​ទៅ​កាន់​លោក ចូ បៃឌិន ថា “ខ្ញុំ​សូម​អរគុណ​លោក​ប្រធានាធិបតី ដែល​ជា​ប្រធានាធិបតី​នៃ​មហា​អំណាច​លេខ​១​លើ​ពិភពលោក ប៉ុន្តែ​ត្រូវ​ធ្វើ​ដោយ​ភាព​ស្មោះត្រង់​ជាមួយ​ដៃគូ ដែល​ចូល​ចិត្ត និង​គោរព​​​សហភាព​អឺរ៉ុប”។

លោក ចូ បៃឌិន បាន​ទៅប្រទេស​បារាំង​ចាប់​តាំង​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ដើម្បី​ចូលរួម​ក្នុង​​ទិវា “D’Day” ខួប​ទី​៨០។ នៅ​ទី​នោះ លោក​ក៏​បាន​​ជួប​ជាមួយ​លោក ហ្សេលេនស្គី ប្រធានាធិបតី​អ៊ុយក្រែន ផង​ដែរ ហើយ​អំពាវ​ឲ្យ​​​មាន​ការ​គាំទ្រ​​​ចំពោះបុព្វហេតុ​របស់​រដ្ឋាភិបាល​ក្រុង​កៀវ។

ក្នុង​ជំនួប​ជាមួយ​​មេ​ដឹក​នាំ​អ៊ុយក្រែន លោក​ ចូ បៃឌិន បាន​ប្រកាស​ពី​កញ្ចប់​ជំនួយ​ថ្មី​បន្ថែម​ចំនួន ២២៥​លាន​ដុល្លារ​សម្រាប់​ការ​ដឹក​ជញ្ជូន​​​គ្រឿង​សព្វាវុធ​ឲ្យ​ក្រុង​កៀវ ដែល​មាន​ដូចជា គ្រាប់​រ៉ុក្កែត កាំភ្លើង​ធំ គ្រាប់​កាំភ្លើង និង​ប្រព័ន្ធខែល​ការពារ​ដែន​អាកាស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៧ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៦ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម