ព័ត៌មានអន្ដរជាតិ
យូនីសេហ្វ៖ ៩០%នៃកុមារនៅតំបន់ហ្គាហ្សា ខ្វះអាហារបរិភោគសម្រាប់ការលូតលាស់
៩នាក់ក្នុងចំណោមក្មេង១០នាក់ នៅតំបន់ហ្គាហ្សា មិនអាចទទួលបានអាហារបំប៉នសុខភាពគ្រប់គ្រាន់នោះទេ ដើម្បីធានាបាននូវការលូតលាស់និងការអភិវឌ្ឍផ្នែកសុខភាពរាងកាយ។ នេះបើយោងតាមរបាយការណ៍បង្ហាញដោយអង្គការយូនីសេហ្វ (UNICEF) កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

ទិន្នន័យដែលបង្ហាញដោយអង្គការយូនីសេហ្វ ត្រូវបានធ្វើឡើងចំនួន៥លើក ចន្លោះពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤។ អង្គការយូនីសេហ្វ បានបញ្ជាក់់ថា នៅក្នុងតំបន់ហ្គាហ្សា ច្រើនខែបន្ទាប់ពីភ្លើងសង្គ្រាម និងការរឹតបន្តឹងលើជំនួយមនុស្សធម៌ បានធ្វើឲ្យមានការប៉ះពាល់ទៅដល់ប្រព័ន្ធសុខភាព ដែលបង្កជាផលវិបាកនិងមហន្តរាយជាខ្លាំងចំពោះកុមារ និងក្រុមគ្រួសាររបស់ពួកគេ។
អង្គការយូនីសេហ្វ បានបន្តថា “នេះគឺជាព័ស្តុតាងនៃការប៉ះពាល់គួរឲ្យរន្ធត់ នៃជម្លោះ និងការរឹតបន្តឹង ដែលកំពុងកើតមាន ចំពោះសមត្ថភាពក្រុមគ្រួសារជាច្រើនក្នុងការបំពេញតម្រូវការអាហារកុមារ ហើយរយៈពេលដែលកើតឡើងនេះបានឲ្យកុមារធ្លាក់ចូលបញ្ហាកង្វះអាហារូបត្ថម្ភដែលគំរាមកំហែងដល់អាយុជីវិត”។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមយោធាអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនមិនបានដាក់ការរឹតបន្តឹងចំពោះការផ្គត់ផ្គង់ជំនួយមនុស្សធម៌ឲ្យជនស៊ីវិលចូលក្នុងតំបន់ហ្គាហ្សានោះទេ។ ប៉ុន្តែ អ៊ីស្រាអែល បានបន្ទោសសហរដ្ឋអាមេរិកទៅវិញ ដែលផ្ដល់ជំនួយយឺតយ៉ាវ និងគ្មានប្រសិទ្ធភាព។
បើតាមអង្គការយូនីសេហ្វ កុមារ៩០%នៅហ្គាហ្សាទទួលទានបានតែក្រុមអាហារចំនួន ២ឬតិចជាងនេះ ខណៈដែលតម្រូវការរបបអាហារអប្បបរមាសម្រាប់ការអភិវឌ្ឍរាងកាយ ត្រូវមានយ៉ាងហោចណាស់ក៏៥ ក្នុងចំណោមក្រុមអាហារទាំង៨ ដែលសមស្របទៅតាមការកំណត់របស់អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក (WHO)។ កត្តានេះហើយទើបបណ្ដាលឲ្យមានកុមារមួយចំនួននៅហ្គាហ្សាបានស្លាប់ ដោយសារកង្វះខាតអាហារូបត្ថម្ភ និងកង្វះជាតិទឹកក្នុងខ្លួន។
សូមបញ្ជាក់ថា អង្គការយូនីសេហ្វ បានបង្ហាញទិន្នន័យថា នៅទូទាំងពិភពលោក មានកុមារអាយុក្រោម៥ឆ្នាំចំនួន ២៧% ស្មើនឹង ១៨១លាននាក់ កំពុងរស់នៅក្នុងភាពក្រីក្រខ្វះខាតស្បៀងអាហារជាខ្លាំងសម្រាប់ការលូតលាស់រាងកាយ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ