ព័ត៌មានអន្ដរជាតិ
រូបមន្តសន្តិភាព១០ចំណុចរបស់លោក ហ្សេលេនស្គី ដែលត្រៀមលើកឡើងក្នុងកិច្ចប្រជុំនៅស្វីស មានអ្វីខ្លះ?
ប្រទេសស្វីស នឹងក្លាយជាទីតាំងរៀបចំកិច្ចប្រជុំសន្ដិភាពអ៊ុយក្រែន ដែលនឹងត្រៀមធ្វើឡើងនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីកៀរគរការគាំទ្រពីអន្តរជាតិទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញទាំងស្រុងពីអ៊ុយក្រែន ក្នុងការពន្លត់ភ្លើងសង្គ្រាម។ បើតាមអ្នកនាំពាក្យអ៊ុយក្រែន លោក Serhiy Nikiforov បានប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រជុំ លោក ហ្សេលេនស្គី នឹងលើកយករូបមន្តសន្តិភាព១០ចំណុច ធ្វើជាប្រធានបទសំខាន់។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/ap.webp)
ប្រធានាធិបតីអ៊ុយក្រែន ធ្លាប់លើកយករូបមន្តសន្តិភាព១០ចំណុច ទៅនិយាយនៅក្នុងកិច្ចប្រជុំកំពូល G20 ម្ដងរួចមកហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters, ១០ចំណុចដែលនៅក្នុងរូបមន្តសន្តិភាពរបស់លោក ហ្សេលេនស្គី មានការទាមទារដូចជា៖
១. សុវត្ថិភាពវិទ្យុសកម្ម និងនុយក្លេអ៊ែរ ដោយផ្ដោតសំខាន់លើការស្ដារឡើងវិញនូវសុវត្ថិភាពជុំវិញរោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ហើយបច្ចុប្បន្នត្រូវបានកាន់កាប់ដោយរុស្ស៊ី។
២. សន្តិសុខស្បៀងអាហារ រួមបញ្ចូលទាំងការការពារ និងធានាបាននូវការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសដែលក្រីក្របំផុតនៅលើពិភពលោក។
៣. សន្ដិសុខថាមពល ដោយផ្តោតលើការរឹតបន្តឹងតម្លៃលើធនធានថាមពលមកពីរុស្ស៊ី ក៏ដូចជាការជួយអ៊ុយក្រែនក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ដែលពាក់កណ្ដាលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី។
៤. ការដោះលែងអ្នកទោស និងអ្នកនិរទេសទាំងអស់ រួមទាំងអ្នកទោសសង្គ្រាម និងកុមារដែលត្រូវបាននិរទេសទៅប្រទេសរុស្ស៊ី។
៥. ការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ដោយមានការទទួលស្គាល់ពីរុស្ស៊ីសាជាថ្មីម្ដងទៀត ដោយផ្អែកតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលលោក ហ្សេលេនស្គី និយាយថា មិនអាចអាស្រ័យការចរចាបាននោះទេ។
៦. ការដកទ័ពរុស្ស៊ី និងការបញ្ឈប់អរិភាព ដោយស្ដារឡើងវិញនូវព្រំដែនរដ្ឋអ៊ុយក្រែនជាមួយរុស្ស៊ី។
៧. យុត្តិធម៌ ដោយមានការបង្កើតតុលាការពិសេស ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី។
៨. ការបង្ការការបំផ្លាញបរិស្ថាន និងតម្រូវការការពារបរិស្ថាន ដោយផ្តោតលើការដោះមីន និងការស្ដារកន្លែងធ្វើប្រព្រឹត្តកម្មទឹកឡើងវិញ។
៩. ការទប់ស្កាត់ការកើនឡើងនៃជម្លោះ និងការកសាងស្ថាបត្យកម្មសន្តិសុខក្នុងដែនអាកាស Euro-Atlantic រួមទាំងការធានាសម្រាប់អ៊ុយក្រែន។
១០. ការបញ្ជាក់អំពីការបញ្ចប់សង្គ្រាម រួមទាំងឯកសារចុះហត្ថលេខាដោយភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ជាថ្មី ប្រទេសស្វីស នឹងយករមណីយដ្ឋាន Buergenstock នៅខាងក្រៅទីក្រុង Lucerne ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលនឹងមានការចូលរួមពីសំណាក់ប្រតិភូរាប់រយមកពីជុំវិញពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យគេហួសចិត្តនោះគឺត្រង់ថា កិច្ចប្រជុំស្វែងរកសន្តិភាព បែរជាមានភាគីជម្លោះតែម្ខាងគឺអ៊ុយក្រែន ហើយគ្មានភាគីម្ខាងទៀត គឺ រុស្ស៊ី ទៅវិញ៕
ដោយ៖ ឈាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?