ព័ត៌មានអន្ដរជាតិ
លោក Macron រំលាយសភា និងរៀបចំការបោះឆ្នោតបន្ទាន់
តាមការចុះផ្សាយរបស់ AFP នៅថ្ងៃចន្ទទី១០ខែមិថុនា ដោយមើលឃើញពីស្ថានការណ៍មិនសូវស្រួល ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្រេចចិត្តរំលាយសភា និងប្រកាសរៀបចំការបោះឆ្នោតបន្ទាន់ដើម្បីរើសតំណាងរាស្រ្តថ្មី ក្រោយពេលគណបក្ស Renaissance របស់ខ្លួន រងបរាជ័យក្នុងការបោះឆ្នោតសហភាពអឺរ៉ុប។

លោក Macron ធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ចេញពីវិមាន Élysée មួយម៉ោង បន្ទាប់ពីការបោះឆ្នោតត្រូវបានបិទបញ្ចប់។
យោងតាមលទ្ធផលបឋម គណបក្ស National Rally ដែលដឹកនាំដោយលោក Jordan Bardella មានទំនាក់ទំនងជាមួយលោកស្រី Marine Le Pen បច្ចុប្បន្នកំពុងទទួលបានសំឡេងគាំទ្រ ៣២% ខណៈសម្ព័ន្ធភាពរបស់លោក Macron មានសំឡេងឆ្នោតត្រឹម ១៥%ប៉ុណ្ណោះ។

ពាក់ព័ន្ធការសម្រេចចិត្តរំលាយសភានេះ លោក Macron ពន្យល់ថា លោកទទួលស្គាល់ថាលទ្ធផលឆ្នោតបែបនេះ មិនជាមិនល្អសម្រាប់រដ្ឋាភិបាលរបស់ខ្លួន ហើយលោក Macron ក៏ព្រមានអំពីការងើបឡើងនៃកងកម្លាំងជាតិនិយម ដែលនឹងបង្កគ្រោះថ្នាក់ទាំងចំពោះប្រទេសបារាំង និងសហភាពអឺរ៉ុបទាំងមូលផងដែរ។ នេះគឺជាការសម្រេចចិត្តដ៏ពិបាក ប៉ុន្តែសំខាន់។ លោកជឿជាក់លើប្រជាជនបារាំង ដែលនឹងបង្ហាញពីជម្រើសដ៏ល្អបំផុតសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សជំនាន់ក្រោយ។
តាមសេចក្តីប្រកាសរបស់លោក Macron, ការបោះឆ្នោតពីរដំណាក់កាល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី ៧ ខែកក្កដា ពោលគឺប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនព្រឹត្តិការណ៍អូឡាំពិកក្រុងប៉ារីស។
ក្នុងការបោះឆ្នោតនីតិបញ្ញត្តិចុងក្រោយបំផុតកាលពីឆ្នាំ២០២២ គណបក្សរបស់លោក Macron បានឈ្នះអាសនៈលើសគេ ប៉ុន្តែបាត់បង់សំឡេងភាគច្រើននៅក្នុងរដ្ឋសភា ដោយបង្ខំឲ្យសមាជិកសភាពិបាកអនុម័តសេចក្តីព្រាងច្បាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Macron ប្រកាសបញ្ជូនយន្តហោះចម្បាំង ទៅឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី