Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចាប់​ផ្ដើម​ទម្លាក់​ជំនួយ​តាម​អាកាស​ចូល​តំបន់​ហ្គាហ្សា​ឡើង​វិញ

បានផុស

នៅ

យោធា​អាមេរិក បាន​ប្រកាស​ថា ជំនួយ​ជា​អាហារូបត្ថម្ភ​ចំនួន​ជាង ១០​តោន ត្រូវ​បាន​ទម្លាក់​ចូល​​ក្នុង​តំបន់​ហ្គាហ្សា​តាម​ដែន​អាកាស កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា បន្ទាប់​​ពី​ផ្អាក​​ប្រតិបត្តិការ​​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក ក្រោយ​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន។

សកម្មភាព​ទម្លាក់​ជំនួយ​តាម​អាកាស​នៅ​ហ្គាហ្សា (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​​ទី​បញ្ជាការ​កណ្ដាល​​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា ជំនួយ​តាម​អាកាស​ទាំង​នេះ ត្រូវ​បាន​ទម្លាក់​ចូល​​​​ក្នុង​ភាគ​ខាង​ជើង​នៃ​តំបន់​ហ្គាហ្សា ដែល​កំពុង​ត្រូវ​ការ​ជំនួយ​​មនុស្សធម៌​​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ ខណៈ​​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ត្រូវ​បាន​​បិទ បន្ទាប់​ពី​​កើត​មាន​ភ្លើង​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន រយៈពេល​​៨​ខែ​​មក​នេះ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ បាន​បញ្ជាក់​ថា ជា​សរុប សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​ជំនួយ​ចូល​ហ្គាហ្សា​តាម​អាកាស​បាន​ចំនួន​ជាង ១ ០៥០​​តោន។

មន្ទីរ​បញ្ជកោណ បាន​​​និយាយ​កាល​ពី​ចុង​ខែ​​ឧសភា​កន្លង​ទៅ​ថា ការ​ទម្លាក់​ជំនួយ​តាម​អាកាស ត្រូវ​ផ្អាក​​ក៏​ព្រោះ​តែ​កត្តា​​សំខាន់ៗ​ចំនួន​២ គឺ​កត្តា​អាកាសធាតុ​មិន​អំណោយ​ផល និង​​ការ​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល។

(រូបភាព៖ AP)

គួរ​រំឭក​ថា ការ​ចាប់​ផ្ដើម​ប្រតិបត្តិការ​ទម្លាក់​ជំនួយ​តាម​អាកាស​ឡើង​វិញ ធ្វើ​ឡើង​ត្រឹម​១​ថ្ងៃ​បន្ទាប់​ពី​​អាមេរិក​បាន​ដាក់​ឲ្យ​ប្រើប្រាស់​​ផែ​បណ្ដែត​សា​ជា​ថ្មី​សម្រាប់​ដឹក​ជំនួយ​តាម​ផ្លូវ​សមុទ្រ​​ចូល​តំបន់​ហ្គាហ្សា។ អាមេរិក​បាន​​ផ្អាក​ការដឹក​ជញ្ជូន​តាម​​ផែ​បណ្ដែត​ទឹក​ ដែល​មាន​​តម្លៃ​ជាង​ ៣២០​​លាន​ដុល្លារ ដើម្បី​ធ្វើ​​ការ​ជួសជុល​ ក្រោយ​ពី​រង​ការ​ខូចខាត​ដោយសារ​រលក​សមុទ្រ និង​កត្តា​អាកាសធាតុ​មិន​ល្អ។ ជំនួយ​ដែល​ដឹក​តាម​ផែ​បណ្ដែត​ទឹក មាន​ចំនួន​ជាង ៨២០​តោន បន្ទាប់​ពី​ដាក់​ឲ្យ​ប្រើប្រាស់​បាន​​​​២​សប្ដាហ៍​។

សូម​បញ្ជាក់​ថា ប្រជាជន​ហ្គាហ្សា​កំពុង​រងទុក្ខ​​វេទនា ដោយសារ​សង្គ្រាម​បង្ហូរ​ឈាម​ដ៏​ឃោរឃៅ​​រវាង​ក្រុម​ហាម៉ាស និង​យោធា​អ៊ីស្រាអែល។ ក្រុម​ហាម៉ាស បាន​​វាយ​ឆ្មក់​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​កន្លង​ទៅ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​​ប្រមាណ ១ ១៩៤​នាក់ ភាគ​ច្រើន​គឺ​ជា​ជន​ស៊ីវិល។ ជា​ការ​សង​សឹក អ៊ីស្រាអែល​ក៏​បាន​វាយ​លុក​​​ចូល​តំបន់​​ហ្គាហ្សា ហើយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៧ ០៨៤​នាក់ ហើយ​​ភាគ​ច្រើន​គឺ​ជា​ស្ត្រី និង​កុមារ​តូចៗ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម