Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រី គីម ជុងអ៊ុន ព្រមាន​ចាត់​វិធាន​ការ​សងសឹក ជុំវិញ​រឿង​បង្ហោះ​ប៉េងប៉ោង និង​ឧបករណ៍​បំពង​សម្លេង

បានផុស

នៅ

អ្នក​ស្រី គីម យូជុង បាន​ព្រមាន​​សងសឹក​រដ្ឋាភិបាល​ក្រុង​សេអ៊ូល ក្រោយ​ពី​មាន​ការ​ចាក់​​ឧបករណ៍​​បំពង​សម្លេង និង​ការ​បង្ហោះ​ប៉េងប៉ោង​ភ្ជាប់​ខិតប័ណ្ណ​ប្រឆាំង​ចូល​ក្នុង​ទឹក​ដី​ប្រទេស​កូរ៉េ​ខាង​ជើង។ ប្អូន​ស្រី​​របស់​លោក គីម ជុងអ៊ុន បាន​ចាត់​ទុ​ក​ទង្វើ​ទាំង​នេះ​គឺ​ជា​ការ​​​ចាក់​សាំង​លើ​​កម្ដៅ​ភ្លើង​នៃ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​២​​ឲ្យ​កាន់​តែឆេះ​ខ្លាំង​ឡើង​មួយ​​កម្រិត​ថែម​ទៀត។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៤។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នយោបាយ​វ័យ​៣៦​ឆ្នាំ និង​ជា​អ្នក​មាន​ឥទ្ធិពល​​​​នៅ​កូរ៉េ​ខាង​ជើង​រូប​នេះ បាន​​រៀប​​រាប់​​ថា ការ​​ចាក់​​ឧបករណ៍​បំពង​សម្លេង និង​ការ​​បង្ហោះ​ប៉េងប៉ោង​ដោយ​ក្រុម​​សកម្ម​ជន​កូរ៉េ​ខាង​ត្បូង គឺ​ជា​ការ​បង្ក​រឿង​ ដែល​អាច​​បង្កើត​ជា​ស្ថានភាព​​ដ៏​មាន​គ្រោះថ្នាក់​បំផុត​មួយ។ អ្នក​ស្រី គីម យូជុង បាន​និយាយ​ថា “ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​​​​នៅ​តែ​បន្ត​ចែក​ចាយ​ខិត្តប័ណ្ណ និង​​ចាក់​​​ឧបករណ៍​បំពង​សម្លេង​ផ្សព្វផ្សាយ​នៅ​តាម​បន្ទាត់​​ព្រំដែន​ទៀត នោះ​​ខ្លួន​ប្រាកដ​ណាស់​នឹង​ឃើញ​ពី​ការ​​វាយ​បក​ប្រឆាំង​សា​ជា​ថ្មី​ពី​កូរ៉េ​ខាង​ជើង”។​

ភាព​តាន​តឹង​ចុង​ក្រោយ​នេះ បាន​កើត​ឡើង​កាល​ពី​ខែ​ឧសភា​មុន បន្ទាប់​ពី​​ក្រុង​ព្យុងយ៉ាង បាន​​​បាញ់​បង្ហោះ​​ប៉េងប៉ោង​រាប់​ម៉ឺន​ ចងភ្ជាប់​ជាមួយ​សំរាម ចូល​ទឹក​ដី​ប្រទេស​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​​អះអាង​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​​ប្រើប្រាស់​យន្តហោះ​លួច​ឈ្លប​ការណ៍​សម្ងាត់ និង​មាន​សកម្មជន​កូរ៉េ​ខាង​ត្បូង​​បាន​បាញ់​បង្ហោះ​ប៉េងប៉ោង​​រិះគន់​របប​ដឹក​នាំ​របស់​លោក គីម ជុងអ៊ុន។

ជា​ការ​ឆ្លើយ​តប កូរ៉េ​ខាង​ត្បូង បាន​សម្រេច​ផ្អាក​កិច្ច​​ព្រមព្រៀង​ព្រំដែន​​យោធា​ឆ្នាំ​២០១៨ ជាមួយ​ប្រទេស​កូរ៉េ​​ខាង​ជើង។ ក្រោយ​សេចក្ដី​សម្រេច​នេះ កូរ៉េ​ខាង​ត្បូង បាន​ចាប់​​ផ្ដើម​​​ចាក់​​ផ្សាយ​កម្មវិធី​​វិទ្យុ មាន​ចំណង​ជើង​ថា “សម្លេង​នៃ​សេរីភាព” តាម​រយៈ​ឧបករណ៍​​បំពង​សម្លេង សា​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៩ ខែ​មិថុនា។ ការ​​ប្រើប្រាស់​ឧបករណ៍​បំពង​សម្លេង​នេះ ធ្វើ​ឡើង​ដោយ​​អង្គ​ភាព​សង្គ្រាម​ចិត្ត​សាស្ត្រ​នៃ​ក្រសួង​ការពារ​ជាតិ​​កូរ៉េ​ខាង​ត្បូង៕

(រូបភាព៖ AFP)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម