Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំពុងឆ្ពោះទៅ​វាយលុកដណ្ដើមយកទីក្រុងដ៏សំខាន់​របស់​អ៊ុយក្រែនមួយទៀត

បានផុស

នៅ

ក្នុង​ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលមានរយៈពេលជាងពីរឆ្នាំមកនេះ កងកម្លាំងរុស្ស៊ីដណ្ដើមបានគោលដៅជាច្រើន ខណៈថ្មីៗនេះរុស្ស៊ីហាក់ដូចជាកំពុងឆ្ពោះទៅរកគោលដៅថ្មីក្នុងការដណ្តើមយកទីក្រុង Chasiv Yar របស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី​១០ ខែ មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង Chasiv Yar របស់អ៊ុយក្រែន មានចម្ងាយប្រហែល ២០គីឡូម៉ែត្រនៅ​ភាគ​ខាង​លិច​នៃ Bakhmut ​ជា​ទីក្រុង​មួយ​ដែល​កង​កម្លាំង​រុស្ស៊ីដណ្ដើមបាន​កាលពី​មួយ​ឆ្នាំ​មុន​បន្ទាប់​ពី​ការ​ប្រយុទ្ធ​ជាច្រើន​ខែ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Ukrainska Pravda ដែល​ដកស្រង់ប្រភពយោធា បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមកាន់កាប់ស្រុកមួយតាមបណ្តោយព្រែកជីកក្បែរទីក្រុង Chasiv Yar ។

ខណៈក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ មានករណីបាញ់ផ្លោងជាង១,៥០០ ករណីនៅជាយក្រុង Chasiv Yar ពីភាគខាងជើងទៅភាគខាងត្បូង ដោយការកត់សម្គាល់ឃើញថារុស្ស៊ីបង្កើនការទម្លាក់គ្រាប់បែកពីលើអាកាស បាញ់មីស៊ីលពីចម្ងាយ ប្រើយន្តហោះគ្មានមនុស្សបើក និងបង្កើនកម្លាំងរបស់ពួកគេដើម្បី​ឆ្ពោះទៅរកគោលដៅថ្មីជាបន្តបន្ទាប់។

គួរបញ្ជាក់ថា តំបន់ភាគខាងកើតអ៊ុយក្រែនដែលចាប់តាំងពីទីក្រុង Avdiivka បានធ្លាក់មកលើកងទ័ពរុស្ស៊ីកាលពីខែកុម្ភៈហើយរុស្ស៊ីក៏បានបើកការលុកលុយឆ្លងព្រំដែនចូលទៅក្នុងផ្នែកខ្លះនៃតំបន់ Kharkiv ភាគឦសានបន្តទៀតនិងទាញយកផលប្រយោជន៍ ចំពេលដែលអ៊ុយក្រែនខ្វះខាតធនធានកងកម្លាំងនិង អាវុធ បន្ទាប់ពីជំនួយយោធាអាមេរិកត្រូវបានពន្យាពេល។ ទោះបីជាយ៉ាងណាថ្មីៗនេះ អ៊ុយក្រែនហាក់ទទួលបានការគាំទ្រពីប្រទេសនានាផ្នែកយោធាជាច្រើន ជាពិសេសអាមេរិក​ បូករួមនិងការអនុញ្ញាត​ឲ្យប្រើអាវុធពិសេសៗដែលមានគ្រោះថ្នាក់វាយប្រហាររុស្ស៊ីដែលនឹងជួយបង្កើន​សមត្ថភាព​អ៊ុយក្រែនបន្ថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម