ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញស៊ីរ៉ូប៍ក្អក១៥ប្រភេទ ផ្ទុកសារធាតុបង្កគ្រោះថ្នាក់ដល់កុមារ កំពុងលក់ពេញទីផ្សារ
កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋបាលចំណីអាហារនិងឱសថថៃ ហៅកាត់ FDA បានរកឃើញថ្នាំស៊ីរ៉ូប៍ក្អកកុមារចំនួន១៥ប្រភេទ ដែលផ្ទុកសារធាតុ Ethylene Glycol មានមេរោគ ហើយបានបញ្ជាឲ្យប្រមូលផលិតផលទាំងនោះ ពីលើទីផ្សារមកវិញ។

តាមសម្តីអគ្គលេខាធិការ FDA លោក Narong Apikulvanich និងរាយការណ៍ដោយ Bangkok Post នៅថ្ងៃចន្ទទី១០ខែមិថុនា, សំណាកថ្នាំស៊ីរ៉ូប៍ទាំងនោះ ត្រូវបានបញ្ជូនទៅធ្វើតេស្តសុវត្ថិភាពនៅនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ហើយរកឃើញថា ក្នុងចំណោមផលិតផលទាំង១៥ប្រភេទនោះ មានថ្នាំ៣១ដប ដែលរកឃើញផ្ទុកសារធាតុ Ethylene Glycol ក្នុងកម្រិតគ្រោះថ្នាក់ដល់កុមារ។
ក្នុងចំណោមផលិតផលទាំង១៥ប្រភេទនោះមានដូចជា៖
- Carbosol Syrup
- Startec Syrup
- Parastar Suspension
- Fatec Syrup
- Cetaphen Syrup
- Co-trimoxazole Mixture
- Kressbufen Suspension
- Domperstar Suspension
- Kresstrim Suspension
- Kresscolet Syrup
- Kresstec Syrup
- Kressbroxol Syrup
- Startifen Syrup
- Ibustar Suspension
- Domperkress syrup

មិនមែនតែថៃទេ កាលពីប៉ុន្មានខែមុន អង្គការសុខភាពពិភពលោក (WHO) ក៏រកឃើញ ស៊ីរ៉ូប៍និងថ្នាំមានមេរោគជាច្រើនប្រភេទ នៅតាមបណ្តាប្រទេសក្នុងតំបន់អាមេរិក មេឌីទែរ៉ាណេខាងកើត និងប៉ាស៊ីហ្វិកខាងលិចផងដែរ។
ចំពោះករណីដែលគេភ្ញាក់ផ្អើលបំផុត គឺនៅក្នុងប្រទេសឥណ្ឌា ព្រោះនៅទីនោះមានកុមារដល់ទៅជាង៣០០នាក់ ត្រូវខូចតម្រងនោមធ្ងន់ធ្ងរឈានដល់បាត់បង់ជីវិត ក្រោយផឹកថ្នាំទឹកស៊ីរ៉ូប៍ មានផ្ទុកជាតិពុល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ WHO រកឃើញថ្នាំទឹកស៊ីរ៉ូប៍ ផ្ទុកសារធាតុមានគ្រោះថ្នាក់ នៅក្នុងតំបន់កាន់តែច្រើន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?