Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ​ថា ​អាមេរិកចង់​បង្កហេតុដែលពង្រាយយោធានៅ​សមុទ្រ​ចិន​ខាង​ត្បូង

បានផុស

នៅ

យោងតាមអនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បាននិយាយនៅក្នុងសុន្ទរកថាមួយថា សហរដ្ឋអាមេរិកកំពុងបង្កបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលការដាក់ពង្រាយយោធារបស់អាមេរិកនៅទីនោះកំពុងចង់ព្យាយាមញុះញង់ឲ្យមាន​ជម្លោះបន្ថែមក្នុងបញ្ហាដែនសមុទ្រដែលមានស្រាប់ជាមួយចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់​ព័ត៌មាន Reuters កាលពីថ្ងៃទី ០៩ ខែ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរូបនេះ បានឲ្យដឹងថា បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅប្រទេសឡាវនាពេលថ្មីៗនេះ បញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងសមុទ្រចិនខាងត្បូងគឺមកពីខាងក្រៅតំបន់។ ខណៈកងកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងបង្កើនការដាក់ពង្រាយ និងសកម្មភាពយោធានៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនចាត់ទុកថាជាទង្វើញុះញង់ និងបង្កើនជម្លោះដែនសមុទ្រ។

មួយវិញទៀត សកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីល​នៅក្នុងតំបន់ កំពុងអូសតំបន់នេះចូលទៅក្នុងជម្លោះអាវុធ ដែលដាក់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលទៅក្នុងជម្លោះភូមិសាស្ត្រនយោបាយ។ ទោះបីជាយ៉ាងណា លោក Sun Weidong ​ ថា ចិន​ប្តេជ្ញា​គ្រប់គ្រង​ជម្លោះ​ឱ្យ​បាន​ត្រឹមត្រូវ​ជាមួយ​ភាគី​ពាក់ព័ន្ធនឹងសមុទ្រ​ចិន​ខាងត្បូង​តាមរយៈការចរចា។

ប្រទេសហ្វីលីពីន បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកថា​ប្តេជ្ញាចិត្តក្នុងការអះអាងនូវសិទ្ធិអធិបតេយ្យភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដោយចោទប្រកាន់ប្រទេសចិនថាបានបង្កើនការយាយីដល់ហ្វីលីពីន។ ខណៈប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលជាតំបន់ពាណិជ្ជកម្មកប៉ាល់ជាង ៣ ពាន់ពាន់លានដុល្លាររបស់ហ្វីលីពីន ហើយចិនបានដាក់ពង្រាយនាវាឆ្មាំឆ្នេរសមុទ្ររាប់រយគ្រឿងដែលមានចម្ងាយរហូតដល់ ១,០០០គីឡូម៉ែត្រដល់ដែនសមត្ថកិច្ចរបស់ហ្វីលីពីន។

គួរបញ្ជាក់ថា ជម្លោះដែនសមុទ្រនាពេលថ្មីៗនេះ រវាងចិន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិកដែលគាំទ្រទីក្រុងម៉ានីល បានធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយជាចំណុចសំខាន់ និងជាចំណុចប្រទាក់ដ៏មានសក្តានុពលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ហ្វីលីពីន និងចិនបានឈ្លោះប្រកែកគ្នាម្តងហើយម្តងទៀតកាលពីឆ្នាំមុន ដោយភាគីចិនតែងតែចោទប្រកាន់ហ្វីលីពីនពីការទន្ទ្រានកាន់កាប់តំបន់នេះ ឯទីក្រុងម៉ានីល និងសម្ព័ន្ធមិត្តបានថ្កោលទោសចិនថាបានព្យាយាមរំលោភយកដែនសមុទ្រនេះ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម