Connect with us

ព័ត៌មានអន្ដរជាតិ

UN បោះឆ្នោតគាំទ្របទឈប់បាញ់នៅ ហ្គាហ្សា 

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី១១ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រលើផែនការបទឈប់បាញ់អ៊ីស្រាអែល-ហ្គាហ្សា ដែលស្នើឡើងដោយសហរដ្ឋអាមេរិកហើយ ហើយក្នុងនោះសមាជិកចំនួន១៤ប្រទេសក្នុងចំណោម១៥ប្រទេស បានផ្តល់ការគាំទ្រ ប៉ុន្តែរុស្ស៊ី អនុបវាទ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសំណើនេះ មានកំណត់លក្ខខណ្ឌដូចជា បង្កើតបទឈប់បាញ់ពេញលេញ, ដោះលែងចំណាប់ខ្មាំងស្ថិតនៅក្នុងដៃក្រុមហាម៉ាស, ប្រគល់សាកសពចំណាប់ខ្មាំង និងដោះដូរអ្នកទោសប៉ាឡេស្ទីន។

សេចក្តីសម្រេច​ខាងលើ​ចែងថា អ៊ីស្រាអែល ត្រូវ​ទទួលយក​សំណើ​បទ​ឈប់​បាញ់​ ហើយក៏​ជំរុញឲ្យ​ក្រុម​ហាម៉ាស ទទួលយកដូចគ្នាដែរ​។ នេះមានន័យថា UN នឹងចូលរួមជាមួយរដ្ឋាភិបាលមួយចំនួន ក៏ដូចជាក្រុមប្រទេស G7 ក្នុងការគាំទ្រផែនការបីដំណាក់កាល ដែលបង្ហាញដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី៣១ឧសភា។

(រូបថត៖ ABC)

ជុំវិញសំណើបទឈប់បាញ់នេះ ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏ចេញមុខគាំទ្រដែរ ដោយនិយាយថា “ក្រុមហាម៉ាស ស្វាគមន៍ចំពោះអ្វីដែលត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបញ្ជាក់ពីបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅហ្គាហ្សា, ការដកទ័ពចេញទាំងស្រុង, ការដោះដូរអ្នកទោស, ការកសាងឡើងវិញ, ការវិលត្រឡប់នៃជនភៀសខ្លួនទៅកាន់តំបន់ពួកគេធ្លាប់រស់នៅ, ការបដិសេធផ្លាស់ប្តូរឬកាត់បន្ថយប្រជាសាស្រ្តណាមួយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងការផ្តល់ជំនួយចាំបាច់ដល់ប្រជាជននៅក្នុងជ្រោយហ្គាហ្សា”។

ស្របពេលជាមួយគ្នានោះ ក្រុមហាម៉ាសក៏និយាយដែរថា ខ្លួនមានឆន្ទៈចូលរួម ក្នុងកិច្ចចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ជុំវិញការអនុវត្តគោលការណ៍ដែលស្របតាមការទាមទាររបស់ប្រជាជន និងការតស៊ូ។

(រូបថត៖ Getty)

សូមបញ្ជាក់ សម្រាប់ផែនការ៣ដំណាក់កាលនេះ បានចែងយ៉ាងច្បាស់ថា ដំណាក់កាល​ទី​មួយ គឺត្រូវមាន​ការ​ផ្អាកបាញ់​រយៈពេល​ប្រាំមួយ​សប្តាហ៍ ដោយ​ក្នុង​អំឡុង​ពេល​នោះ ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស ​គួរតែ​បើក​ការចរចាគ្នា ហើយប្រសិនបើកិច្ចចរចាអូសបន្លាយលើស៦សប្តាហ៍ បទឈប់បាញ់នឹងត្រូវពង្រីកបន្តទៀត។

ដំណាក់កាលទី២ គឺក្រុមហាម៉ាស ត្រូវដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ ចំណែកដំណាក់កាលទី៣ ក្រុមហាម៉ាស ត្រូវប្រគល់សាកសពឈ្លើយសឹកឲ្យអ៊ីស្រាអែល រួមជាមួយផែនការកសាងឡើងវិញដ៏សំខាន់នៅប៉ាឡេស្ទីន ដែលដឹកនាំដោយសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក អំពាវនាវ​ឲ្យ​​បោះឆ្នោត​លើ​សំណើ​បទ​ឈប់​បាញ់​​នៅ​ហ្គាហ្សាក្នុងក្រុម​ប្រឹក្សា​​សន្តិសុខ UN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម