ព័ត៌មានអន្ដរជាតិ
Pre-Wedding កូនសេដ្ឋីប្រាក់លានឥណ្ឌា លើទឹកដី អ៊ីតាលី ក្លាយជាពិធីខឹងសម្បារពីប្រជាជន និងអ្នកទេសចរ
ពិធី Pre-Wedding លើកទី២ របស់ Anant Ambani កូនប្រុសរបស់មហាសេដ្ឋី Mukesh Ambani និង Radhika Merchant កាលពីថ្ងៃពុធ ទី២៩ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា បានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមអ្នកស្រុក និងអ្នកទេសចរនៅក្នុងប្រទេសអ៊ីតាលី ចំពោះសំលេងរំខាន និងការរឹតបន្តឹងការចូលទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយម។
យោងតាមសារព័ត៌មាន The Independent អ្នកស្រុកនៃទីក្រុង Portofino បានរាយការណ៍ថា ឆកសមុទ្រទាំងមូលមិនអាចចូលទៅដល់បានដោយសារតែការប្រារព្ធពិធីនេះ ដែលធ្វើឲ្យមនុស្សមិនអាចទៅទស្សនាទេសភាពសំខាន់ៗបាន។ ការត្អូញត្អែរកាន់តែខ្លាំងឡើង នៅពេលដែលទីក្រុងដែលពីមុនត្រូវបានជ្រើសរើសជាកន្លែងរៀបអាពាហ៍ពិពាហ៍ដោយតារាល្បីៗជាច្រើន រួមទាំងតារាចម្រៀងអូស្ត្រាលី Sia និងបុគ្គលល្បីនៅអាមេរិក Kourtney Kardashian មិនដែលត្រូវបានបិទទាំងស្រុងសម្រាប់ព្រឹត្តិការណ៍បែបនេះពីមិនមកទេ។
អ្នកទេសចរបានសរសេរនៅលើបណ្តាញសង្គមដូចៗគ្នាថា “ពួកគេមិនបានឃើញការទាក់ទាញសំខាន់ៗរបស់ទីក្រុង Portofino នៅចុងសប្តាហ៍នេះទេ ដោយសារព្រឹត្តិការណ៍ឯកជនមួយដែលរៀបចំដោយមហាសេដ្ឋីឥណ្ឌា គឺសម្រាប់កូនប្រុសសំណព្វចិត្តរបស់គាត់។ ជាពិសេស នៅទីនេះមានព្រឹត្តិការណ៍ជាច្រើនដែលរៀបចំដោយមហាសេដ្ឋីល្បីៗនាពេលកន្លងមក ប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់បិទតំបន់នេះឡើយ។
ព្រឹត្តិការណ៍នេះក៏ឃើញមានភោជនីយដ្ឋានក្នុងស្រុកជិតដប់ដែលធ្វើពិធីជប់លៀងឲ្យ Ambani ។ Il Puny ដែលត្រូវបានគេស្គាល់ថាជាអ្នករៀបចំពិធីជប់លៀងតារាល្បីៗ ដូចជាតារាសម្តែងអាមេរិក Denzel Washington និងអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី Silvio Berlusconi គឺជាផ្នែកមួយនៃក្រុមអាហារ។
ទោះជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងភោជនីយដ្ឋាន Andrea Miroli បានបង្ហាញប្រាប់កាសែត The Times ដោយមិនសប្បាយចិត្តចំពោះការជូនដំណឹងយឺតយ៉ាវ និងការទាមទារនៃព្រឹត្តិការណ៍នេះ ហើយនិយាយថា “យើងត្រូវបានផ្តល់ជូន ១០,០០០អឺរ៉ូ (១០,៨០៤ ដុល្លារអាមេរិក) ត្រឹមតែ២០ ថ្ងៃមុនពេលព្រឹត្តិការណ៍មួយនេះ” ។
លើសពីនេះទៀតដែរ ក្រុមអ្នកទេសចរជាច្រើនបានបង្ហាញពីការអាក់អន់ស្រពន់ចិត្ត ដោយមិនបានចូលទស្សនាកន្លែងល្បីល្បាញដែលពួកគេចូលចិត្ត។ ចំណែកឯអ្នកស្រុកដែលមានទីលំនៅក្នុងទីក្រុង Genoa ក៏បានរាយការណ៍ថា ពួកគេគេងមិនលក់ ដោយសារតែសម្លេងតន្ត្រីខ្លាំងពីកប៉ាល់ទេសចរណ៍ ហើយត្រូវស៊ូទ្រាំទម្រាំពិធីបានចប់សព្វគ្រប់។
យ៉ាងណាមិញ ការប្រារព្ធពិធីនេះត្រូវបានប្រារព្ធឡើងនៅលើកប៉ាល់ទេសចរណ៍ Celebrity Ascent ដែលបានធ្វើដំណើរក្នុងចម្ងាយ ៤,៣៨០ គីឡូម៉ែត្រពីទីក្រុង Palermo ប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៩ ខែឧសភា ដោយបានបញ្ចប់នៅភាគខាងត្បូងនៃប្រទេសបារាំង។ ការធ្វើដំណើររួមមានការឈប់នៅតាមទីក្រុងធំៗដូចជា Rome, Portofino, Genoa និង Cannes។
យោងតាមកាសែត The Times of India បានគូសបញ្ចាក់ថា ព្រឹត្តិការណ៍នេះចំណាយអស់ ១២ ពាន់លានរូពី (១៤៤ លានដុល្លារអាមេរិក) ក្នុងពេលដែលពិធី Pre-Weddingលើទីមួយ បានប្រារព្ធធ្វើឡើងនៅទីក្រុង Jamnagar ប្រទេសឥណ្ឌាកាលពីខែមីនា ហើយចំណាយអស់ទឹកប្រាក់ ១២០លានផោន (១៥៣.៦ លានដុល្លារអាមេរិក)ឯណោះ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាវាកម្សាន្តដែលរៀបចំ Pre-Wedding លើកទី ២ របស់កូនសេដ្ឋី ឥណ្ឌា មានលក្ខណៈពិសេសខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា