Connect with us

ព័ត៌មានអន្ដរជាតិ

ក្រឡាប់​ទូក​នៅ​យេម៉ែន ស្លាប់៣៨​នាក់

បានផុស

នៅ

យ៉ាង​ហោច​ណាស់ មនុស្ស​៣៨​នាក់ បាន​បាត់​បង់​ជីវិត ក្រោយ​ពី​កើត​មាន​ហេតុការណ៍​ក្រឡាប់​ទូក​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​យេម៉ែន។ នេះ​បើ​​យោង​តាម​ការ​​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា។

រូប​តំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ក្រឡាប់​ទូក​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ក្រោយ​ពេល​ទូក​​មួយ​គ្រឿង​ បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​តំបន់ Horn នៅ​អាហ្វ្រិក សំដៅ​​ទៅ​កាន់​​កំពង់​ផែ​​ទីក្រុង Aden ប្រទេស​យេម៉ែន។ នៅ​លើ​ទូក មាន​មនុស្ស​ជិះ​ប្រមាណ ២៥០​នាក់ ហើយ​ការ​ក្រឡាប់​លិច​ដោយសារ​តែ​​មាន​ខ្យល់​បក់បោក​ខ្លាំង។ បច្ចុប្បន្ន បេសកកម្ម​​ជួយ​សង្គ្រោះ​កំពុង​ស្វែង​រក​មនុស្ស​​ជិត ១០០​នាក់​ទៀត ដែល​​បាន​បាត់​ខ្លួន។

មន្ត្រី​ក្នុង​តំបន់ Rudum នៃ​ទីក្រុង Aden បាន​ប្រាប់​ថា អ្នក​នៅ​លើ​ទូក​ភាគ​ច្រើន​គឺ​ជា​ជន​អន្តោប្រវេសន៍​មក​ពី​​ប្រទេស​អេត្យូពី ហើយ​មាន​គោល​បំណង​​​​ឆ្លង​ដែនទៅ​កាន់​​​​រដ្ឋ​តំបន់​ឈូង​សមុទ្រ (Gulf States) ដោយ​ត្រូវ​ឆ្លង​កាត់​ប្រទេស​យេម៉ែន​ជា​មុន​សិន។

យោង​តាម​​ទិន្នន័យ​​របស់​​អង្គការ​សហ​ប្រជាជាតិ ជន​អន្តោ​ប្រវេសន៍​ប្រហែល ៩៧ ០០០​នាក់​បាន​​ចាក​ចេញ​ពី​​តំបន់​ភាគ​កើត​ទ្វីប​អាហ្វ្រិក ឬ​ហៅ​​ថា​​តំបន់ Horn of Africa ​ទៅ​កាន់​​​​ប្រទេស​យេម៉ែន កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ។ តួ​លេខ​នេះ បាន​កើន​ឡើង​ជា​លំដាប់ បើ​ទោះ​ជា​យេម៉ែន​កំពុង​កើត​មាន​សង្គ្រាម និង​​ថែម​មាន​ការ​វាយ​ប្រហារ​ពី​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​លើ​​ផ្ទៃ​សមុទ្រ​ក្រហម​​ក៏​ដោយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម