Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះល្បឿនលឿនជាងសំឡេងតម្លៃ ៣៦លានដុល្លាររបស់រុស្ស៊ី ធ្លាក់ស្លាប់ពីឡុត ២នាក់

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃអង្គារទី១១ខែមិថុនាថា យន្តហោះ Su-34 មានបញ្ហាបច្ចេកទេស ហើយក៏ធ្លាក់នៅតំបន់ជួរភ្នំ North Ossetia-Alania ​ដោយសម្លាប់ពីឡុតទាំង២នាក់ ខណៈពួកគេកំពុងហោះហើរក្នុងបេសកកម្ម ហ្វឹកហ្វឺន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតអំពីការធ្លាក់នេះទេ។

(រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ RT, Su-34 គឺជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេងមួយគ្រឿងមានតម្លៃប្រហែល ៣៦លានដុល្លារអាមេរិក និងបំពាក់ជាមួយម៉ាស៊ីនភ្លោះ។ 

វាមានសមត្ថភាពទម្លាក់គ្រាប់បែកនិងបាញ់មីស៊ីលចំគោលដៅជាក់លាក់ ហើយយន្តហោះប្រភេទនេះទៀតសោត ត្រូវបានបញ្ជូនទៅបំពេញបេសកកម្មជាច្រើន ក្នុងប្រទេសស៊ីរីនិងអ៊ុយក្រែន។

(រូបថត៖ AP)

សូមជម្រាបថា ឧបទ្ទវហេតុនេះ កើតឡើងត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយធុន Tu-22M3 ធ្លាក់នៅភាគខាងត្បូងប្រទេសរុស្ស៊ី ពេលវិលត្រឡប់ពីការវាយឆ្មក់ក្នុងប្រទេសអ៊ុយក្រែន ដោយផ្តាច់ជីវិតអាកាសយានិក២នាក់ក្នុងចំណោម៤នាក់។

ចំណែកកាលពីខែតុលាឆ្នាំ២០២២ យន្តហោះ Su-34 របស់រុស្សីក៏ជួបបញ្ហាម៉ាស៊ីនដែរ ហើយធ្លាក់ចូលទៅក្នុងប្លុកផ្ទះល្វែងនៅទីក្រុង Yeysk ភាគខាងត្បូង ដោយសម្លាប់មនុស្សចំនួន១៦នាក់ ប៉ុន្តែពីឡុតទាំង២នាក់ មានសំណាងរួចជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះល្បឿនលឿនជាងសំឡេងតម្លៃ ៣៦លានដុល្លាររបស់រុស្ស៊ី ធ្លាក់ស្លាប់ពីឡុត ២នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៩ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៥០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម