Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា រងគ្រោះដោយរលកកម្តៅ អូសបន្លាយពេលយូរបំផុត ក្នុងប្រវត្តិសាស្រ្ត

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ NDTV នៅថ្ងៃអង្គារទី១១ខែមិថុនា ប្រទេសឥណ្ឌា កំពុងរងគ្រោះដោយរលកកម្តៅដែលអូសបន្លាយពេលយូរបំផុតមិនធ្លាប់ជួបប្រទះសោះក្នុងប្រវត្តិសាស្រ្ត។

(រូបថត៖ Humenglish)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់រងគ្រោះធ្ងន់ធ្ងរបំផុត គឺភាគខាងជើងប្រទេស ដែលរលកកម្តៅបានវាយប្រហារយ៉ាងចាស់ដៃ ចាប់តាំងពីពាក់កណ្តាលខែឧសភាមកម្ល៉េះ ពោលគឺសីតុណ្ហភាពជាមធ្យមបានកើនលើស ៤៥អង្សាទៅទៀត ខណៈអ្នកជំនាញអាកាសធាតុរដ្ឋ ព្រមានថា កម្តៅមិនទាន់បញ្ចប់ត្រឹមនេះទេ ហើយប្រជាជននឹងត្រូវស៊ូទ្រាំជាមួយអាកាសធាតុ អាក្រក់ជាបន្តទៀត។

បើគិតចាប់ពីខែមីនាដល់ខែឧសភាឆ្នាំនេះ ឥណ្ឌា បានកត់ត្រាចំនួនមនុស្សស្លាប់ ៥៦នាក់ដោយកម្តៅ និងមានករណី Heat Stroke ជិត ២៥ ០០០ករណីទៀត។

(រូបថត៖ Getty)

កាលពីថ្ងៃទី២៩ខែឧសភា ទីក្រុង Mungeshpur បានកត់ត្រាសីតុណ្ហភាពក្នុងកម្រិតខ្ពស់បំផុតឈានដល់ ៥២.៩អង្សាសេ ខណៈនៅថ្ងៃដដែលនោះ ទីក្រុងចំនួន១៧ទៀត បានជួបប្រទះសីតុណ្ហភាព ៤៩អង្សាសេ។

ប្រធាននាយកដ្ឋានឧតុនិយមឥណ្ឌា លោក Mrutyunjay Mohapatra បាននិយាយក្នុងបទសម្ភាសជាមួយកាសែត Indian Express ថា “នេះគឺជារលកកម្តៅអូសបន្លាយពេលដ៏យូរបំផុតព្រោះវាវាយប្រហារសឹងតែ២៤ថ្ងៃទៅហើយ នៅក្នុងតំបន់ផ្សេងៗនៃប្រទេសឥណ្ឌា”។

(រូបថត៖ ZEE)

ទោះបីជាយ៉ាងណាក៏ដោយ កម្តៅនឹងធូរស្រាលវិញពេលដែលរដូវភ្លៀងមូសុងប្រចាំឆ្នាំចូលមកដល់ ប៉ុន្តែលោក Mohapatra ក៏ព្រមានដែរថា មុនរដូវនោះមកដល់ ប្រជាជនគួរតែត្រៀមខ្លួនចំពោះករណីអាក្រក់ណាមួយដែលនឹងកើតឡើង។

សូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបំផុតលំដាប់ទីបីលើពិភពលោក ប៉ុន្តែទីក្រុងញូវដែលី ក៏ប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យនៅត្រឹមឆ្នាំ២០៧០ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រឹម៣ថ្ងៃ រលកកម្តៅកាចសាហាវ ផ្តាច់ជីវិតមនុស្ស ជាង ៥០នាក់ នៅឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម