Connect with us

ព័ត៌មានអន្ដរជាតិ

UN៖​​ ប្រជាជនស៊ូដង់ជាង ១០ លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈសង្គ្រាមនៅតែបន្ត

បានផុស

នៅ

ចំនួនអ្នកផ្លាស់ទីលំនៅ​ក្នុងប្រទេសស៊ូដង់បានកើនឡើងដល់ជាង ១០ លាននាក់ ខណៈដែលសង្រ្គាមបានបង្ខំឱ្យប្រជាជនប្រហែលមួយភាគបួននៃប្រជាជនស៊ូដង់សរុបភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី​១១ ខែ មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកនាំពាក្យរបស់អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ (IOM) បានឲ្យដឹងថា ប្រជាជនស៊ូដង់ជាង ២លាននាក់ផ្សេងទៀតត្រូវបានបង្ខំឲ្យចាកចេញទៅក្រៅប្រទេស ដែលភាគច្រើនទៅកាន់ប្រទេសជិតខាងដូចជា សាធារណរដ្ឋ​ឆាដ ស៊ូដង់ខាងត្បូង និងអេហ្ស៊ីប​ ខណៈជនភៀសខ្លួនក្នុងប្រទេសរួមមាន ២,៨លាននាក់ ដែលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេតាំងពីមុនពេលសង្រ្គាមបច្ចុប្បន្នចាប់ផ្តើម។ បូករួមចំនួនជនភៀសខ្លួន​ទាំង​នៅ​ក្នុង​ និង​ទៅ​​ក្រៅប្រទេស​គឺ ច្រើនជាងមួយភាគបួននៃ​ចំនួន​​របស់​ប្រជាជនស៊ូដង់​​សរុប​ ៤៧លាននាក់។

បច្ចប្បន្នការភៀសខ្លួននេះកំពុងកើតឡើងដោយសារការគំរាមកំហែងឥតឈប់ឈរនៃការបាញ់ប្រហារ រួមជាមួយនឹងគ្រោះទុរ្ភិក្ស ជំងឺ និងអំពើហិង្សាលើជនជាតិភាគតិច និងការរើស​អើង​ភេទ។ ខណៈទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិក៏បានព្រមានភាគីសង្រ្គាមថា មានហានិភ័យធ្ងន់ធ្ងរដល់ភាពអត់ឃ្លាន និងការកើនឡើងនៃចំនួនអ្នកស្លាប់នៅក្នុងតំបន់ភាគខាងលិច​នៃទីក្រុង Darfur និងកន្លែងផ្សេងទៀតក្នុងប្រទេសស៊ូដង់ ប្រសិនបើមិនមានការផ្ដល់ជំនួយមនុស្សធម៌។

គួរបញ្ជាក់ថា ជម្លោះចុងក្រោយបង្អស់របស់ស៊ូដង់បានចាប់ផ្តើមនៅក្នុងខែមេសាឆ្នាំមុន ដោយសារភាពតានតឹងកាន់តែខ្លាំងឡើងរវាង​យោធា​រដ្ឋ និងកងកម្លាំងប៉ារ៉ាយោធា Rapid Support Forces ដែល​បានផ្ទុះឡើងបណ្ដាលឲ្យមានការប្រយុទ្ធបើកចំហនៅក្នុងរដ្ឋធានី Khartoum និងកន្លែងផ្សេងទៀតនៅក្នុងប្រទេស។ សង្រ្គាមនេះបានបំផ្លាញប្រទេសស៊ូដង់យ៉ាងធ្ងន់ធ្ងរនិងបានសម្លាប់មនុស្សជាង ១៤,០០០ នាក់និងរបួសរាប់ពាន់នាក់ទៀត ខណៈកំពុងរុញច្រានប្រជាជនទូទាំងប្រទេស​ឲ្យ​​ឆ្ពោះ​រកគ្រោះទុរ្ភិក្ស៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម