Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ទម្លាយវីដេអូរន្ធត់ នៃប្រតិបត្តិការប្រថុយគ្រោះថ្នាក់ ចូលរំដោះចំណាប់ខ្មាំង ពីក្រុមហាម៉ាស

បានផុស

នៅ

មិនមែនជាខ្សែភាពយន្តតែវាជាវីដេអូពិតៗ បង្ហាញពីបេសកកម្មរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ចូលរំដោះចំណាប់ខ្មាំង៤នាក់ ក្នុងអាផាតមិន ២កន្លែងនៅជំរំជនភៀសខ្លួន Nuseirat កណ្តាលតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ទី៨ខែមិថុនា។

(រូបថត៖ IDF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃចន្ទទី១០ខែមិថុនា, វីដេអូដែលថតដោយកាមេរ៉ាបំពាក់លើដងខ្លួនរបស់ IDF បានបង្ហាញពីប្រតិបត្តិការការជួយសង្គ្រោះចំណាប់ខ្មាំង Almog Meir Jan, Andrey Kozlov, Shlomi Ziv និង Noa Argamani ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ខណៈគេបានឮស្នូរគ្រាប់កាំភ្លើងផ្ទុះជុំវិញ IDF មិនឈប់។

ពាក់ព័ន្ធបេសកកម្មខាងលើ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant អះអាងថា ប្រតិបត្តិការនេះគឺពិតជាប្រថុយប្រថាន ប៉ុន្តែត្រូវបានគ្រោងទុកយ៉ាងល្អិតល្អន់។

(រូបថត៖ IDF)

ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការជួយសង្គ្រោះនេះដែរ ត្រូវបានថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សា ដែលនិយាយថា វាបានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ចំនួន ២៧៤នាក់បាត់បង់ជីវិត ប៉ុន្តែ IDF ចេញមុខបដិសេធដោយអះអាងថា មានមនុស្សមិនដល់១០០នាក់ទេ ដែលស្លាប់។

សូម​បញ្ជាក់ជាថ្មី ក្រុម​ហាម៉ាស បាន​ចាប់​ចំណាប់​ខ្មាំង​ប្រហែល ២៥០​នាក់ និង​​សម្លាប់​មនុស្ស​ប្រហែល ១ ២០០​នាក់ អំឡុង​​ពេល​បើក​ការ​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​នា​​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​។

(រូបថត៖ IDF)

ក្រោយ​បទ​​ឈប់​បាញ់​​​​រយៈពេល​១​សប្ដាហ៍​ក្នុង​ខែ​វិច្ឆិកា ប្រហែល​ពាក់​កណ្ដាល​នៃ​ចំណាប់​ខ្មាំង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព ប៉ុន្តែអ៊ីស្រាអែល អះអាង​ថា នៅ​មាន​ចំណាប់​ខ្មាំង​​ប្រមាណ​ជាង ១៣០​នាក់​ទៀត​​កំពុង​ស្ថិត​នៅ​​​ក្រោម​​កណ្ដាប់​ដៃ​ក្រុម​ហាម៉ាស ដោយ​ក្នុង​នោះ​ចំណាប់​ខ្មាំង​​​​ប្រហែល​​១​ភាគ​៤ បាន​បាត់បង់​ជីវិត​ទៅ​ហើយ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល វាយ​រំដោះ​ចំណាប់​ខ្មាំង​បាន​៤​នាក់ តែ​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជាង ២០០​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៧ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម