ព័ត៌មានអន្ដរជាតិ
យន្តហោះដឹកកីឡាករប្រដាល់ថៃមួយក្រុម ដាច់ម៉ាស៊ីនត្រជាក់ ម្នាក់ៗហប់សឹងដាច់ខ្យល់
តាមសេចក្តីរាយការណ៍របស់ Bangkok Post នៅថ្ងៃអង្គារទី១១ខែមិថុនា ជើងហោះហើរ QR204 របស់ក្រុមហ៊ុន Qatar Airways មួយគ្រឿង បានជួបបញ្ហាដាច់ម៉ាស៊ីនត្រជាក់ ធ្វើឲ្យអ្នកដំណើរហប់សឹងដាច់ខ្យល់ ហើយក្នុងនោះក៏មានកីឡាករប្រដាល់ Muay Thai និងក្រុមការងារសរុប ៤៩នាក់ ដែលវិលត្រឡប់ពីការប្រកួតជើងឯកពិភពលោក IFMA Senior World Championships នៅទីក្រុង Patras នៃប្រទេសក្រិក ផងដែរ។
ហេតុការណ៍នេះកើតឡើងនៅអាកាសយានដ្ឋានទីក្រុង អាថែន ខណៈសាក្សីម្នាក់ប្រាប់ឲ្យដឹងថា អ្នកដំណើរខ្លះហូរឈាមច្រមុះព្រោះតែខ្វះអុកស៊ីសែន ខណៈក្មេងៗនាំគ្នាយំ ដោយសារអត់ខ្យល់ ប៉ុន្តែកាពីតែនយន្តហោះ មិនព្រមបើកទ្វារ ហើយក៏មិនប្រាប់ដំណឹងអ្វីដែរ ទុកឲ្យអ្នកដំណើរជាប់នៅក្នុងយន្តហោះទាំងគ្មានខ្យល់អស់រយៈពេលប្រហែល៣ម៉ោង។
ដល់ពេលទ្រាំមិនបាន គ្រប់គ្នាក៏ស្រែកតវ៉ាខ្លាំងៗ និងឈ្លោះជាមួយកាពីតែន ទើបចុងក្រោយពួកគេអាចចុះពីយន្តហោះបាន។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ ក្រុមហ៊ុន Qatar Airways មិនទាន់ចេញការបំភ្លឺឬសេចក្តីថ្លែងការណ៍អ្វីទេពាក់ព័ន្ធឧបទ្ទវហេតុនេះ។
សូមបញ្ជាក់ថា ដំបូងឡើយ ជើងហោះហើរ QR204 ត្រូវចាកចេញពីទីក្រុង អាថែន នៅម៉ោង ១:៥៥រសៀលថ្ងៃអាទិត្យ ហើយទៅដល់ទីក្រុង ដូហា ប្រទេសកាតា នៅម៉ោង៦:២០នាទីល្ងាច ប៉ុន្តែការហោះហើរត្រូវពន្យារពេលមួយថ្ងៃ។
នេះជាបញ្ហាមួយទៀតដែលញាំញីវិស័យអាកាសចរណ៍អន្តរជាតិ ខណៈថ្មីៗ រឿងរ៉ាវតែងតែកើតមានលើយន្តហោះតកន្ទុយគ្នា។ បញ្ហាចុងក្រោយបំផុត គឺកើតឡើងលើយន្តហោះ Airbus A320 របស់ក្រុមហ៊ុន United Airlines ផ្ទុកអ្នកដំណើរ១៤៨នាក់ និងបុគ្គលិកអាកាសយានិក៥នាក់ ដែលឆេះម៉ាស៊ីន ខណៈហៀបនឹងហោះឡើងនៅអាកាសយានដ្ឋានអន្តរជាតិ O’Hare ក្នុងទីក្រុង Chicago នៃរដ្ឋ Illinois សហរដ្ឋអាមេរិក។
ដោយឡែក ជើងហោះហើរ QR017 របស់ក្រុមហ៊ុនអាកាសចរណ៍កាតា ដែលធ្វើដំណើរចេញពីទីក្រុង ដូហា ឆ្ពោះទៅកាន់ទីក្រុង ឌុយប្លាំង នៃប្រទេស អៀរឡង់ ក៏ជួបឧបទ្ទវហេតុរលាក់ បណ្តាលឲ្យអ្នកដំណើរ៦នាក់ និងបុគ្គលិកអាកាសយានិក ៦នាក់ត្រូវរបួសផងដែរ។
មិនត្រឹមប៉ុណ្ណឹង មុននេះមួយសប្តាហ៍ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ក៏ជួបឧបទ្ទវហេតុដូចក្រុមហ៊ុនអាកាសចរណ៍កាតាដែរ ដោយបណ្តាលឲ្យបុរសជនជាតិអង់គ្លេសម្នាក់បាត់បង់ជីវិត និងមនុស្សរាប់សិបនាក់ រងរបួសធ្ងន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតហើយ ជួបបញ្ហា លើកនេះភ្លើងឆេះម៉ាស៊ីន
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ