Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ចាប់ខ្លួនអតីតមេទ័ពជើងទឹកចិន ដែលបើកទូកលឿនចូលកំពង់ផែតៃប៉ិ

បានផុស

នៅ

បុរសជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពី​បើក​ទូកល្បឿនលឿនចូលកំពង់ផែតៃប៉ិដោយខុសច្បាប់។ បុរស​នោះ​​ត្រូវ​គេ​ដឹង​ថា​ធ្លាប់ជាអតីតមេទ័ពជើងទឹក​ចិន ដែលសង្ស័យថាអាច​មក​​ស៊ើបអង្កេតនៅ​លើ​កោះ​តៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១១ ខែ​ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ បានឲ្យដឹងថា ឆ្មាំសមុទ្ររបស់តៃវ៉ាន់ចាប់ខ្លួនបុរសនោះកាលពីថ្ងៃអាទិត្យនៅឆ្នេរសមុទ្រ Tamsui បន្ទាប់ពីទូករបស់គាត់បានចូលទៅក្នុងទន្លេដែលនាំទៅដល់ទីក្រុងតៃប៉ិ ខណៈបុរសរូបនោះធ្លាប់បម្រើការជាមេបញ្ជាការកងទ័ពជើងទឹកចិនពីមុនមក ដែលជាឧប្បត្តិហេតុមួយបានកើតឡើងចំពេលមានភាពតានតឹង រវាងតៃវ៉ាន់ និងចិន។ប្រទេស​ចិន​ចាត់ទុក​កោះនេះជា​ទឹកដី​របស់​ខ្លួន ​ប៉ុន្តែការ​អះអាង​​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​​ក្រុង​តៃប៉ិ​។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មានករណីស្រដៀងគ្នាចំនួន ១៨ ដែលភាគច្រើនពាក់ព័ន្ធនឹងកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ ដែលស្ថិតនៅជាប់ឆ្នេរសមុទ្រចិន។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ ក៏បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅឯសភាផងដែរថា ឧបទ្ទវហេតុទូកអាចជាមធ្យោបាយមួយផ្សេងទៀតនៃយុទ្ធសាស្ត្ររបស់ចិនប្រឆាំងនឹងកោះនេះ។

គួរបញ្ជាក់ថា តៃវ៉ាន់បានត្អូញត្អែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះថា ប្រទេសចិនបាននិងកំពុងប្រើប្រាស់មធ្យោបាយដែលត្រូវបានរចនាឡើងដើម្បីស៉ើបការណ៍តាមរបៀបផ្សេងៗ ដោយមិនងាកទៅរកការប្រយុទ្ធបើកចំហ ដូចជា បាឡុង​​ឃ្លាំមើលអណ្តែតលើកោះជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះដែរកាលពីខែមីនា អ្នកនេសាទតៃវ៉ាន់ពីរនាក់បានវង្វេងចូលទៅក្នុងដែនទឹករបស់ចិននៅជិតកោះ Kinmen ដែលស្ថិតនៅជាប់នឹងឆ្នេរសមុទ្ររបស់ប្រទេសចិន ដោយម្នាក់​ជា​មន្ត្រី​យោធា​តៃវ៉ាន់ កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ប្រទេស​ចិន ខណៈ​ម្នាក់​ទៀត​ត្រូវ​បាន​គេ​ដោះ​លែង​ភ្លាម​ៗ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៣ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម