Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុសលោក បៃដិន ចារឈ្មោះក្នុងប្រវត្តិសាស្រ្តអាមេរិក ក្រោយមានទោសពាក់ព័ន្ធការកាន់កាប់អាវុធ

បានផុស

នៅ

តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃអង្គារទី១១ខែមិថុនា លោក Hunter Biden ដែលជាកូនប្រុសប្រធានាធិបតីអាមេរិក ត្រូវបានតុលាការរដ្ឋ Delaware រកឃើញថាមានពិរុទ្ធ លើការចោទប្រកាន់ចំនួន៣ករណី ពាក់ព័ន្ធការកាន់កាប់អាវុធ ធ្វើឲ្យគាត់ក្លាយជាកូនប្រុសប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានកាត់ទោសនៅក្នុងតុលាការសហព័ន្ធ ហើយប្រឈមជាប់ពន្ធនាគាររហូតដល់ទៅ២៥ឆ្នាំ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hunter ត្រូវបានចោទប្រកាន់ពីបទកុហកលើពាក្យស្នើសុំទិញកាំភ្លើងក្នុងឆ្នាំ២០១៨ ដោយបន្លំថា គាត់មិនមែនជាអ្នកញៀនថ្នាំទាំងដែលពេលនោះ គាត់កំពុងប្រើប្រាស់កូកាអ៊ីន។

ជាព័ស្តុតាង, គណៈវិនិច្ឆ័យបានប្រមូលព័ត៌មានលម្អិតអំពីប្រវត្តិជក់គ្រឿងញៀនរបស់លោក Hunter ក៏ដូចជាសក្ខីកម្មពីអតីតដៃគូស្នេហារបស់គាត់។ គណៈវិនិច្ឆ័យក៏បានមើលសារផ្ទាល់ខ្លួន និងរូបថតឯកជនរបស់គាត់ផងដែរ។ លើសពីនេះ គណៈវិនិច្ឆ័យបានបង្ហាញកុំព្យូទ័រយួរដៃរបស់លោក Hunter ដែលដូចទៅនឹងកុំព្យូទ័របង្ករឿងអាស្រូវឆ្នាំ២០២០ បន្ទាប់ពីគាត់ទុកវានៅហាងជួសជុល Delaware។

ទោះបីជាយ៉ាងណាក៏ដោយ លោក Biden ​សារភាព​ថា គាត់​គ្មាន​កំហុសទេ ព្រោះគាត់​កំពុងសម្រាកកែប្រែដើម្បីផ្តាច់គ្រឿងញៀននៅពេលនោះ។

លោក Hunter Biden (រូបថត៖ CNN)

ចៅក្រមមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់ការផ្តន្ទាទោសនៅឡើយទេ ប៉ុន្តែជាធម្មតា វានឹងប្រព្រឹត្តទៅក្នុងរយៈពេល១២០ថ្ងៃនៃការកាត់ទោស។

​មុន​ពេល​ប្រកាស​សាលក្រម លោក​ប្រធានាធិបតី ចូ បៃដិន អះអាង​ថា លោក​នឹង​មិន​លើក​លែង​ទោសដល់​កូន​ប្រុស​ទេ ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោសមែន។ លោកនិយាយថា “ខ្ញុំនឹងទទួលយកលទ្ធផល ហើយនឹងបន្តគោរពដំណើរការតុលាការ”។

យ៉ាងណា ក្រោយចេញសាលក្រម លោកប្រធានាធិបតីប្រកាសថា លោកមានមោទកភាពចំពោះកូនប្រុស ដែលខិតខំយ៉ាងខ្លាំងដើម្បីផ្តាច់គ្រឿងញៀន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូនប្រុសលោក ចូ បៃដិន ត្រូវតុលាការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន ប្រឈមជាប់ពន្ធនាគារ ២៥ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម