Connect with us

ព័ត៌មានអន្ដរជាតិ

ច្បាស់ការណ៍! អនុប្រធានាធិបតី​ម៉ាឡាវី បាត់បង់​​ជីវិត​​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ

បានផុស

នៅ

ប្រធានាធិបតី​ម៉ាឡាវី លោក Lazarus Chakwera បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​១១ ខែ​មិថុនា ថា លោក Saulos Chilima រួម​ជាមួយ​អ្នក​ដំណើរ​​៩​នាក់​ផ្សេង​ទៀត បាន​ទទួល​មរណភាព​ហើយ​នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ស្ថិត​នៅ​ភាគ​ខាង​​ជើង​ប្រទេស ដោយសារ​តែ​កត្តា​អាកាស​ធាតុ​មិន​ល្អ។

យន្តហោះ​ដែល​បាន​ធ្លាក់ (រូបភាព៖ ទូរទស្សន៍​រដ្ឋ​ម៉ាឡាវី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះ​​របស់​លោក​អនុ​ប្រធានាធិបតី​ម៉ាឡាវី បាន​បាត់​ចេញ​ពី​ប្រព័ន្ធ​រ៉ាដា កាល​ពី​ព្រឹក​ថ្ងៃ​​​ទី​១០ ក្រោយ​​ហោះ​ចេញ​ពី​​​រដ្ឋធានី​ Lilongwe សំដៅ​ទៅ​កាន់​ព្រលាន​អន្តរជាតិ Mzuzu ដែល​មាន​រយៈ​ចម្ងាយ​ប្រមាណ​ជា ៣៨០​គីឡូម៉ែត្រ។ នៅ​លើ​យន្តហោះ​ក៏​មាន​ភរិយា​របស់​​អតីត​ប្រធានាធិបតី​ម៉ាឡាវី​លោក Bakili Muluzi ផង​ដែរ។ ដំណើរ​លើក​នេះ មាន​គោល​​បំណង​ទៅ​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​សព​អតីត​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប។

បន្ទាប់​ពី​បាត់​​ខ្លួន រដ្ឋាភិបាល​ម៉ាឡាវី ព្រម​ទាំង​បណ្ដា​អន្តរជាតិ​មួយ​ចំនួន បាន​​នាំ​គ្នា​ធ្វើ​​បេសកកម្ម​​ជួយ​សង្គ្រោះ និង​​រុករក រហូត​ឃើញ​បំណែក​យន្តហោះ​ដែល​ត្រូវ​​បាន​​បំផ្លិចបំផ្លាញ​ទាំង​ស្រុង​នៅ​​ក្បែរ​កូន​ភ្នំ​មួយ​កន្លែង​ នៅ​ក្នុង​តំបន់​​ព្រៃ​ Chikangawa។

ប្រធានាធិបតី​ម៉ាឡាវី បាន​​​រៀបរាប់​ថា “ការ​រុក​រក និង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ដែល​ខ្ញុំ​បាន​បញ្ជា​ឲ្យ​ស្វែង​រក​យន្តហោះ​​​​ដែល​បាត់ និង​បាន​ដឹក​លោក​អនុ​ប្រធានាធិបតី​របស់​យើង និង​មនុស្ស​៩​​នាក់​​ទៀត ត្រូវ​បាន​បញ្ចប់​​ហើយ។ យន្តហោះ​ត្រូវ​បាន​រក​ឃើញ។ ហើយ​ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត​​ខ្លាំង​ណាស់ និង​សោកស្ដាយ ដែល​ត្រូវ​ជម្រាប​អ្នក​រាល់​គ្នា​ថា វា​បាន​ក្លាយ​ជា​សោកនាដកម្ម​ដ៏​សៅហ្មង​មួយ​បាត់​​​ទៅ​ហើយ”។

ការិយាល័យ​ប្រធានាធិបតី​ម៉ាឡាវី បាន​ប្រកាស​កាន់​ទុក្ខ​ទូទាំង​ប្រទេស​ចំពោះ​មរណភាព​របស់​លោក Saulos Chilima និង​​មន្ត្រី​អម​ដំណើរ​ចំនួន​៩​រូប​ផ្សេង​ទៀត​ រយៈពេល​២១​ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា។

លោក Saulos Chilima (រូបភាព៖ AFP)

សូម​បញ្ជាក់​ថា លោក Chilima ធ្លាប់​​ធ្វើ​ជា​អនុ​ប្រធានាធិបតី​ចំនួន​២​លើក ដោយ​លើក​ទី​១​នៅក្នុង​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៩ ដោយ​​កាលណោះ​មាន​លោក Peter Mutharika ជា​ប្រធានាធិបតី និង​លើក​ទី​២ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០២០ ក្រោម​ការ​គ្រប់គ្រង​របស់​លោក Chakwera។ លោក​ក៏​ធ្លាប់​ធ្វើ​ជា​​សេដ្ឋកិច្ច​វិទូ ហើយ​ធ្លាប់​ក្លាយ​ជា​​ជនជាតិ​ម៉ាឡាវី​ដំបូង​គេ​បង្អស់ ដែល​​បាន​បង្កើត​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​ហៅ​ថា​​ Airtel Malawi៕

ដោយ៖ ឈាង​​

អាន​បន្ថែម៖ យន្តហោះ​ដឹក​អនុប្រធានាធិបតី​ម៉ាឡាវី បាត់​ចេញ​ពី​ប្រព័ន្ធ​រ៉ាដា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៧ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម