ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី កាត់ទោសអ្នកកំប្លែងម្នាក់ឲ្យជាប់គុក ក្រោយយកឈ្មោះ “Muhammad” ទៅលេងសើច
តុលាការឥណ្ឌូណេស៊ី បានកាត់ទោសតារាកំប្លែងម្នាក់ឲ្យជាប់គុកចំនួន ៧ខែ ក្រោយពីបុគ្គលរូបនេះបានយកឈ្មោះ “Muhammad” ធ្វើជាប្រធានបទលេងសើចនៅក្នុងកម្មវិធីរបស់ខ្លួន ដោយទង្វើនេះផ្ទុយពីច្បាប់ប្រមាថសាសនារបស់ឥណ្ឌូណេស៊ី ដែលជាប្រទេសសម្បូរទៅដោយជនជាតិមូស្លីមច្រើនជាងគេបង្អស់។

បុរសដែលត្រូវជាប់ទោស មានឈ្មោះថា Aulia Rakhaman ត្រូវរកឃើញថាមានពិរុទ្ធពីបទបំពានច្បាប់ប្រមាថ អំឡុងពេលសម្ដែងនៅក្នុងទីក្រុង Lampung លើកោះស៊ូម៉ាត្រា កាលពីខែធ្នូ ឆ្នាំ២០២៣។ តុលាការបានចោទប្រកាន់លោក Aulia នៅសប្ដាហ៍មុន ហើយទើបប្រកាសសាលក្រមថាត្រូវជាប់ពន្ធនាគារកាលពីថ្ងៃអង្គារទី១១ ខែមិថុនាម្សិលមិញ។
ក្នុងវីដេអូសម្ដែងដែលបានចែកចាយលើបណ្ដាញសង្គម លោក Aulia បានលេងសើចពាក់ព័ន្ធនឹងភាពបរិសុទ្ធនៃឈ្មោះ “Muhammad” ដោយថា ឈ្មោះនេះលែងសក្ដិសិទ្ធិទៀតហើយ ព្រោះមានមនុស្សច្រើនឈ្មោះ “Muhammad” បានជាប់គុកច្រើនគ្នាមកហើយ។
ឈ្មោះ “Mohammad” គឺជាឈ្មោះមួយ ដែលបានប្រើប្រាស់ច្រើនជាងគេបំផុតចំពោះបុរសៗជាជនជាតិឥណ្ឌូណេស៊ី ដែលជាសញ្ជាតិមួយប្រកាន់ខ្ជាប់សាសនាមូស្លីមធំជាងគេ។ ឈ្មោះនេះទៀតសោតត្រូវបានជំរុញឲ្យប្រើប្រាស់ដោយបុព្វជិតមូស្លីម។

ពាក់ព័ន្ធនឹងការកាត់ទោសលើកនេះ លោក Usman Hamid នាយកប្រតិបត្តិនៃអង្គការលើកលែងទោសអន្តរជាតិនៅឥណ្ឌូណេស៊ី បាននិយាយថា មាត្រាពាក់ព័ន្ធច្បាប់ប្រមាថបែបនេះគួរតែលុបបំបាត់ចោល។ បន្ថែមពីនេះ លោកបានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះនិតិវិធីក្នុងការប្រើប្រាស់ច្បាប់ប្រមាថសាសនា ដែលបណ្ដាលឲ្យជនស្លូតត្រង់ជាច្រើនត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ។
សូមបញ្ជាក់ថា កន្លងមក នៅក្នុងច្បាប់ប្រមាថសាសនានេះ តុលាការឥណ្ឌូណេស៊ី ធ្លាប់កាត់ទោសឲ្យអតីតអភិបាលក្រុងចាកាតាមួយរូបគឺលោក Basuki Tjahaja Purnama ជាប់ពន្ធនាគារចំនួន២ឆ្នាំ កាលពីឆ្នាំ២០១៧កន្លងទៅ។ មួយករណីទៀតគឺកាលពីខែកញ្ញា ឆ្នាំ២០២៣ មានការកាត់ទោសស្ត្រីម្នាក់ឲ្យជាប់ពន្ធនាគារផងដែររយៈពេល២ឆ្នាំ ចំពោះការបង្ហោះវីដេអូលើបណ្ដាញសង្គម TikTok បន្ទាប់ពីនាងបានសូត្រធម៌មូស្លីមមុនពេលទទួលទានសាច់ជ្រូក៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ