Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋីអូស្ត្រាលី ស្នើសាងសង់ច្រកទ្វារសុវត្ថិភាពផ្ដល់ជំនួយដល់តំបន់ហ្គាហ្សា

បានផុស

នៅ

មហាសេដ្ឋីអូស្ត្រាលីម្នាក់កំពុងផ្តល់ជំនួយដើម្បីសាងសង់ប្រព័ន្ធច្រកទ្វារសុវត្ថិភាពមួយនៅតាមព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា ដែលអាចអនុញ្ញាតឱ្យផ្តល់ជំនួយស្បៀងអាហារចំនួន ១០,០០០តោនក្នុងមួយថ្ងៃដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងអត់ឃ្លាន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១២ ខែ មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Andrew Forrest ជាមហាសេដ្ឋីអូស្ត្រាលីមួយរូបនិងជាស្ថាបនិកនៃមូលនិធិសប្បុរសធម៌ Minderoo គ្រោងនឹងលើកឡើងសំណើនៅកិច្ចប្រជុំកំពូលបន្ទាន់មួយស្តីពីតំបន់ហ្គាហ្សាក្នុងប្រទេសហ្ស៊កដានីនៅថ្ងៃអង្គារនេះ ដែលមានប្រទេសអេហ្ស៊ីប និងអង្គការសហប្រជាជាតិ និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដើម្បីសាងសងច្រកទ្វារសុវត្តិភាពពន្លឿនការដឹកជញ្ជូនជំនួយដល់អ៊ុយក្រែន។

លោក Forrest ក៏បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ៥លានដុល្លារផងដែរ ដើម្បីកែលម្អច្រករបៀងមនុស្សធម៌របស់ហ្ស៊កដានី ដោយការកសាងឃ្លាំងស្តុកទុក ដើម្បីអនុញ្ញាតឱ្យជំនួយបន្ថែមទៀតអាចឆ្លងកាត់ទៅកាន់តំបន់ហ្គាហ្សា។ខណៈយោងតាមបទបង្ហាញវីដេអូនៅលើគេហទំព័ររបស់ ច្រកទ្វារសុវត្តិភាពនេះមាននៅបីចំណុចតាមបណ្តោយព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា អាចនឹងដំណើរការក្នុងរយៈពេលបីសប្តាហ៍ ប្រសិនបើអ៊ីស្រាអែលផ្តល់ភ្លើងខៀវ។ គម្រោងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Fortescue ដែលជាក្រុមហ៊ុនរុករករ៉ែដែក និងក្រុមហ៊ុនថាមពលបៃតង លោកForrest ជាស្ថាបនិក និងជាប្រធានប្រតិបត្តិ។

ច្រកទ្វាសុវត្តិភាពនេះនឹងធ្វើការត្រួតពិនិត្យដោយការស្កែន 3Dឡានដឹកទំនិញដែលផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សានៅពេលពួកគេមកដល់ និងចាកចេញដែលដំណើរការដោយភាគីទីបីដែលនឹងមានសមត្ថភាពត្រួតពិនិត្យពីចម្ងាយលើគ្រឿងបរិក្ខារ និងឧបករណ៍ស្កែន និងកំណត់ម៉ោងប្រតិបត្តិការរបស់ច្រកទ្វារ។

គួរបញ្ជាក់ថា ការបញ្ជូននេះនឹងបន្ថែមកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតក្នុងការផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្រោមការទម្លាក់គ្រាប់បែកជា​ញឹកញាប់​ដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារយ៉ាងសាហាវទៅលើអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន។

ស្របពេលដែលសង្គ្រាមមិនទាន់បញ្ជប់ គ្រោះទុរ្ភិក្សក៏កាន់តែអាក្រក់ទៅៗ ប្រសិនបើជំនួយបន្ថែមទៀតមិនត្រូវបានផ្តល់ក្នុងពេលឆាប់ៗនេះ ខណៈប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ កំពុងប្រឈមនឹងភាពអត់ឃ្លាន និងកង្វះសេវាថែទាំសុខភាព​កាន់តែខ្លាំង ទោះបីជាប្រទេសនានាព្យាយាមផ្ដល់ជំនួយក៏ដោយ ​ដោយសារជំនួយត្រូវបានរារាំងដោយអ៉ីស្រាអែល៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម