Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស ឆ្លើយ​តប​នឹង​បទ​ឈប់​បាញ់​របស់​អាមេរិក តែ​ចង់​ចរចា​ផ្លាស់ប្ដូរ​ចំណុច​ខ្លះ

បានផុស

នៅ

ក្រុម​ហាម៉ាស តាម​រយៈ​​ប្រទេស​កាតា និង​អេហ្ស៊ីប បាន​ប្រកាស​ថា ខ្លួន​​បាន​ឆ្លើយ​តប​នឹង​​សំណើ​បទ​ឈប់​បាញ់ ដែល​​​បង្កើត​ឡើង​ដោយ​សហរដ្ឋ​​អាមេរិក​រួច​ហើយ កាល​ពី​ថ្ងៃ​​អង្គារ​ទី​១១ ខែ​មិថុនា តែ​នៅ​ក្នុង​ចំណុច​ខ្លះ​​​ចង់​ឲ្យ​មាន​ការ​កែ​សម្រួល​មួយ​​ចំនួន។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន AP។

ក្រុម​ហាម៉ាស​នៅ​ប៉ាឡេស្ទីន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កាតា និង​អេហ្ស៊ីប ដែល​មាន​តួ​នាទី​សំខាន់​ជា​អ្នក​សម្រប​សម្រួល ​ក៏​បាន​បញ្ជាក់​ដែរ​ថា ពួក​គេ​ពិត​ជា​ទទួល​បាន​​ការ​​ឆ្លើយ​តប​​ពី​ក្រុម​ហាម៉ាស​ពិត​ប្រាកដ​មែន​ជុំវិញ​សំណើ​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​បង្ហូរ​ឈាម​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ យ៉ាង​ណា​មិញ ការ​ឆ្លើយ​តប​នោះ​​បាន​សំដៅ​លើ​អ្វី​ខ្លះ ហើយ​កែ​ប្រែត្រង់​ចំណុច​ណា​ឲ្យ​ប្រាកដ​ នៅ​មិន​ទាន់​មាន​ប្រកាស​​ឲ្យ​​​​ពិភពលោក​ដឹង​​ឮ​​​នោះ​ឡើយ​ ដោយ​ហេតុ​ថា ​កាតា និង​​អេហ្ស៊ីប​ ​កំពុង​សិក្សា​​ពី​ការ​ឆ្លើយ​តប​ទាំង​នោះ​ជា​មុន​សិន។

ជាមួយ​គ្នា​នេះ​ដែរ លោក John Kirby អ្នក​នាំ​ពាក្យ​សន្ដិសុខ​ជាតិ​សេតវិមាន បាន​ប្រកាស​ថា “យើង​ទទួល​បាន​ការ​ឆ្លើយ​តប ដែល​ហាម៉ាស​បញ្ជូន​ឲ្យ​កាតា និង​អេហ្ស៊ីប ហើយ​ពួក​យើង​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​​នា​ពេល​ឥលូវ​នេះ”។

តំបន់​ហ្គាហ្សា (រូបភាព៖ Bloomberg)

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រលើផែនការបទឈប់បាញ់​នៅ​ហ្គាហ្សា ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ហើយក្នុងនោះសមាជិកចំនួន១៤ប្រទេសក្នុងចំណោម១៥ប្រទេស បានផ្តល់ការគាំទ្រ ប៉ុន្តែរុស្ស៊ី អនុបវាទ។ ក្នុងសំណើនេះ មានកំណត់លក្ខខណ្ឌដូចជា បង្កើតបទឈប់បាញ់ពេញលេញ, ដោះលែងចំណាប់ខ្មាំងស្ថិតនៅក្នុងដៃក្រុមហាម៉ាស, ប្រគល់សាកសពចំណាប់ខ្មាំង និងដោះដូរអ្នកទោសប៉ាឡេស្ទីន៕

ដោយ៖ ឈាង

អាន​បន្ថែម៖

UN បោះឆ្នោតគាំទ្របទឈប់បាញ់នៅ ហ្គាហ្សា

បទ​ឈប់​បាញ់​៣​ដំណាក់កាល របស់​អាមេរិក សម្រាប់​បិទ​បញ្ចប់​សង្គ្រាម​នៅ​ហ្គាហ្សា មាន​អ្វី​ខ្លះ?​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម