ព័ត៌មានអន្ដរជាតិ
ហុងកុង លុបចោលលិខិតឆ្លងដែនរបស់សកម្មជន៦នាក់ ដែលកំពុងនិរទេសខ្លួននៅចក្រភពអង់គ្លេស
ហុងកុង បានលុបចោលលិខិតឆ្លងដែនរបស់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួនប្រាំមួយនាក់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសក្រោមច្បាប់សន្តិសុខក្នុងស្រុកដែលទើបអនុម័តថ្មី ដោយហៅពួកគេថាជាឧក្រិដ្ឋជននិងកំពុងតាមចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១២ ខែ មិថុនានេះ។

យោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា បន្ថែមពីលើការលុបចោលលិខិតឆ្លងដែន អ្នកទាំងប្រាំមួយក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មណាមួយនៅក្នុងទីក្រុងហុងកុង រួមទាំងប្រតិបត្តិការហិរញ្ញវត្ថុពីសាច់ប្រាក់ទៅមាសផងដែរ។ រដ្ឋាភិបាលហុងកុង ថា ឧក្រិដ្ឋជនទាំងនោះកំពុងលាក់ខ្លួននៅក្នុងចក្រភពអង់គ្លេស ហើយបន្តចូលរួមដោយឥតលាក់លៀមនៅក្នុងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ តាមរយៈការនិយាយបំផ្លើស និងបង្កាច់បង្ខូចតំបន់រដ្ឋបាលពិសេសហុងកុង។
ជាងនេះទៅទៀត រដ្ឋាភិបាលចោទពួគគេថានៅតែបន្តឃុបឃិតជាមួយកម្លាំងខាងក្រៅដើម្បីការពារអំពើអាក្រក់របស់ពួកគេ។ រដ្ឋាភិបាលក៏បានព្រមានប្រជាជននៅក្នុងទីក្រុងហុងកុងថា បើនរណាម្នាក់ ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុណាមួយដល់មនុស្សទាំងប្រាំមួយនាក់ ឬការធ្វើជំនួញជាមួយពួកគេ គឺជាបទល្មើសដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ។

បុរសទាំងប្រាំមួយនាក់ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសន្តិសុខជាតិនៅក្នុងទីក្រុងហុងកុង និងត្រូវបានប៉ូលីសកំពុងតាមចាប់ នោះ រួមមានអតីតសមាជិកសភាលោក Nathan Law និងបុគ្គលិកស្ថានកុងស៊ុលអង់គ្លេសលោក Simon Cheng ដែលត្រូវបានឃុំខ្លួនរយៈពេល ១៥ ថ្ងៃនៅក្នុងប្រទេសចិនកាលពីខែសីហា ឆ្នាំ ២០១៩។ សកម្មជន ផ្សេងទៀតរួមមានលោក Finn Lau ,Christopher Mung, Fok Ka-chi និង Choi Ming-da ។
ប៉ូលិសហុងកុងក៏បានប្រកាសផ្តល់ប្រាក់ចំនួន ១លានដុល្លារហុងកុង ដែលស្មើរនឹង១២៨,០០០ដុល្លារដល់នរណាម្នាក់ដែលផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ១៣ នាក់ដែលកំពុងរស់នៅក្រៅប្រទេស រួមទាំងបុរស ៦នាក់ដែលត្រូវបានលុបចោលលិខិតឆ្លងដែន។
គួរបញ្ជាក់ថាស្ថាប័ននីតិបញ្ញត្តិនៅហុងកុង បានអនុម័តច្បាប់សន្តិសុខ ដែលត្រូវបានគេស្គាល់ថាជាមាត្រា ២៣នៅក្នុងខែមីនា ដោយបន្ថែមទៅលើច្បាប់សន្តិសុខជាតិដែលដាក់ដោយទីក្រុងប៉េកាំងក្នុងខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពីមានការតវ៉ាដ៏ធំ ។ខណៈទីក្រុងហុងកុង និងទីក្រុងប៉េកាំងគិតថាច្បាប់នេះបានជួយនាំមកនូវស្ថិរភាពដល់ទឹកដីនេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?