ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ប្រកូកប្រកាសហៅអ្នកស្នេហាជាតិនៅបរទេស ឲ្យវិលមកមាតុភូមិវិញ
ក្នុងសន្និសីទសារព័ត៌មាននៅប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកូកប្រកាសដល់អ្នកស្នេហាជាតិទាំងឡាយ ឲ្យវិលត្រឡប់មកមាតុប្រទេសវិញ កុំចាំដល់ចប់សង្គ្រាមចាំមក ព្រោះថា បច្ចុប្បន្នជាតិមាតុភូមិ កំពុងត្រូវការកម្លាំងជាចាំបាច់។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១១ខែមិថុនា លោកនិយាយថា “មានវិស័យជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម ហើយមានមនុស្សជាច្រើន ត្រូវបានគេទុកចោលដោយគ្មានផ្ទះសម្បែងរស់នៅ។ ពួកគេត្រូវការជំនួយ ពួកគេត្រូវការកម្មករ វិជ្ជាជីវៈទាំងនេះគឺចាំបាច់ណាស់។ យើងបាត់បង់មនុស្សជាច្រើន អ្នកខ្លះបាត់បង់អាជីពដោយសារសង្គ្រាម រីឯអ្នកខ្លះរត់ទៅនៅបរទេស។ ជនជាតិអ៊ុយក្រែននៅបរទេសទាំងអស់ ត្រូវត្រឡប់ចូលមាតុភូមិវិញ”។
យ៉ាងណាក្តី គេនៅតែមិនប្រាកដថាតើ ជនជាតិអ៊ុយក្រែនដែលរត់ទៅនៅក្រៅប្រទេស នឹងស្តាប់តាមការអំពាវនាវនេះដែរឬក៏អត់ ព្រោះនេះមិនមែនទើបលើកទីមួយទេ ដែលថ្នាក់ដឹកនាំទីក្រុងកៀវ ប្រកូកប្រកាសឲ្យពួកគេវិលចូលស្រុក។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ជាមួយគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង។
ពេលជម្លោះផ្ទុះឡើងភ្លាម អ៊ុយក្រែនបានដាក់កំហិតមិនឲ្យបុរសវ័យពេញធ្វើទាហាន ចាកចេញពីប្រទេសឡើយ ហើយចាប់ផ្តើមការកែនទ័ពទ្រង់ទ្រាយធំ ជាហេតុបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត