ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ឲ្យរុស្ស៊ីឈប់កេណ្ឌពលរដ្ឋខ្លួន យកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន
ក្រសួងការបរទេសក្រុងញូវដេលី បានប្រកាសកាលពីថ្ងៃទី១១ ខែមិថុនា ថា ជនជាតិឥណ្ឌាចំនួន២នាក់ទៀតហើយ ត្រូវបានសម្លាប់ បន្ទាប់ពីចាញ់ល្បួងរបស់រុស្ស៊ីឲ្យចូលទៅធ្វើជាទ័ពច្បាំងគ្នានៅអ៊ុយក្រែន។ ប្រការនេះហើយទើបរដ្ឋាភិបាលឥណ្ឌាបានប្រកាសឲ្យក្រុងមូស្គូបញ្ឈប់សកម្មភាពកេណ្ឌប្រជាជនឥណ្ឌាយកទៅធ្វើជាទាហានទៀត។ ឥណ្ឌា បានចាត់ទុកទង្វើនេះមិនសមស្របសោះឡើយក្នុងភាពជាដៃគូចងសម្ព័ន្ធមិត្តនឹងគ្នា។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា បានរៀបរាប់ថា “យើងសោកស្ដាយក្នុងការបញ្ជាក់ថា ជនជាតិឥណ្ឌា២នាក់ ត្រូវបានជ្រើសរើសដោយកងទ័ពរុស្ស៊ី ហើយត្រូវបានសម្លាប់កាលពីពេលថ្មីៗនេះនៅក្នុងជម្លោះកំពុងកើតមានរវាងរុស្ស៊ី និងអ៊ុយក្រែន។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសព។ ស្ថានទូតរបស់យើងនៅមូស្គូ បានជំរុញឲ្យអាជ្ញាធររុស្ស៊ី រួមទាំងក្រសួងការពារជាតិ ឲ្យធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុអ្នកស្លាប់ឲ្យបានឆាប់ៗនេះ”។ បន្ថែមពីនេះ ក្រសួងការបរទេសឥណ្ឌា ក៏បានក្រើនរឭកដល់ប្រជាជនខ្លួនឲ្យប្រុងប្រយ័ត្ន នៅរាល់ពេលស្វែងរកការងារធ្វើនៅក្នុងប្រទេសរុស្ស៊ី។
ប្រជាជនឥណ្ឌា ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើគិតទាំងលើកនេះ មានចំនួនសរុប ៤នាក់ ខណៈដែលរបាយការណ៍បង្ហាញថា យ៉ាងហោចណាស់ក៏មានជនជាតិឥណ្ឌាប្រមាណ ១០០នាក់ ត្រូវបានកងទ័ពរុស្ស៊ីជួលឲ្យទៅច្បាំង ហើយក្នុងនោះមាន២០នាក់ បានទាក់ទងឲ្យស្ថានទូតឥណ្ឌាប្រចាំប្រទេសរុស្ស៊ីជួយធ្វើមាតុភូមិនិវត្តន៍ឲ្យពួកគេ។
បើតាមការរៀបរាប់របស់ជនជាតិឥណ្ឌាមួយចំនួនដែលត្រូវគេយកទៅច្បាំងនៅរុស្ស៊ី បានឲ្យដឹងថា ពួកគេត្រូវបានគេល្បួងតាមរយៈវីដេអូបង្ហោះនៅលើយូធូប ដោយភ្នាក់ងាររុស្ស៊ីដែលមានមូលដ្ឋាននៅឌូបៃ។ នៅពេលទៅដល់រុស្ស៊ី ពួកគេត្រូវបានបង្ខំឲ្យចុះកិច្ចសន្យា ហើយទទួលយកការហ្វឹកហាត់រយៈពេល១៥ថ្ងៃ មុនត្រូវបញ្ជូនទៅសមរភូមិជួរមុខ៕
ដោយ៖ ឈាង
អានបន្ថែម៖ ស្រីលង្កា ចាត់វិធានការឈប់ឲ្យប្រជាជនចាញ់បោកគេ យកទៅធ្វើសង្គ្រាមនៅរុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា