Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ នឹង​ប្រកាស​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ក្នុង​កិច្ច​ប្រជុំ​កំពូល G7

បានផុស

នៅ

សហរដ្ឋអាមេរិក នឹងប្រកាសពីការដាក់ទណ្ឌកម្មថ្មី និងការត្រួតពិនិត្យការនាំចេញប្រឆាំងនឹងរុស្ស៊ីក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 នៅភាគខាងត្បូងប្រទេសអ៊ីតាលីនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Reuters នៅថ្ងៃទី ១២ ខែ មិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីប្រឹក្សាផ្នែកទំនាក់ទំនងសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា សហរដ្ឋអាមេរិក និងមេដឹកនាំនៃបណ្តាប្រទេស G7 បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ីចំពោះការលុកលុយលើអ៊ុយក្រែនឆ្នាំតាំងពីឆ្នាំ ២០២២ ។ ពួកគេនឹងបន្ថែមការដាក់ទណ្ឌកម្មថ្មី និងការត្រួតពិនិត្យការនាំចេញដែលមានឥទ្ធិពល ដែលសំដៅទៅលើអង្គភាព និងបណ្តាញដែលជួយរុស្ស៊ីក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។

លើសពីនេះក៏មានជំហានក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកនឹងត្រូវប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 នៅអ៊ីតាលីក្នុងសប្តាហ៍នេះ ជាមួយគ្នានឹងដាក់ទណ្ឌកម្មថ្មី និងការត្រួតពិនិត្យការនាំចេញលើការឈ្លានពានរបស់ទីក្រុងមូស្គូទៅកាន់អ៊ុយក្រែនផងដែរ។

មេដឹកនាំ G7 សង្ឃឹមថានឹងយល់ព្រមលើកិច្ចព្រមព្រៀងមួយស្តីពីការប្រើប្រាស់ប្រាក់ចំណេញពីការប្រាក់លើទ្រព្យសម្បត្តិ ៣២៥ ពាន់លានដុល្លារនៃទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីដែលបានបង្កកដើម្បីជួយដល់ទីក្រុង Kyiv។ គំនិតនេះគឺដើម្បីប្រើប្រាស់ប្រាក់ចំណេញជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចីរហូតដល់ ៥០ពាន់លានដុល្លារ ប៉ុន្តែនៅតែមានការជជែកវែកញែកអំពីថាតើអ្នកណានឹងចេញបំណុលក៏ដូចជាបញ្ហាបច្ចេកទេសជាច្រើន។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G7 ធ្វើឡើងប្រឆាំងនឹងភាពចលាចលសកល និងនយោបាយ ហើយក៏ជំរុញការគាំទ្ររបស់អ៊ុយក្រែន។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងចូលរួមកិច្ចពិភាក្សាមួយនៅថ្ងៃព្រហស្បតិ៍ស្តីពីសង្គ្រាមរបស់រុស្ស៊ីឈានចូលដល់ឆ្នាំទី៣ ជាកន្លែងដែលលោកនឹងជំរុញម្តងទៀតចំពោះជំនួយបន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម