Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមនាវាចម្បាំងរុស្ស៊ីទៅដល់គុយបា, អាមេរិក កំពុងតាមមើល

បានផុស

នៅ

នាវាកងទ័ពជើងទឹករុស្ស៊ី ដែលក្នុងនោះមានទាំងនាវាចម្បាំងនិងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ បានទៅដល់ប្រទេសគុយបាហើយកាលពីថ្ងៃពុធទី១២ខែមិថុនា ដើម្បីបង្ហាញសាច់ដុំ ចំពេលសង្គ្រាមអ៊ុយក្រែន នៅតែក្តៅ ខណៈសហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ RT, នាវាទាំងនេះ បានចូលចតនៅឈូងសមុទ្រឡាហាវ៉ាន ដែលមានចម្ងាយ ១៤៥គីឡូម៉ែត្រ ពីរដ្ឋ Florida របស់អាមេរិក ខណៈក្រសួងការពារជាតិរុស្ស៊ីនិយាយថា នាវាចម្បាំង Admiral Gorshkov និងនាវាមុជទឹក Kazan មានបំពាក់ជាមួយអាវុធទំនើបៗ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសគុយបាអះអាងថា ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់នាវាទាំងនេះ មិនបង្កការគំរាមកំហែងដល់តំបន់ទេ។

(រូបថត៖ Getty)

ពាក់ព័ន្ធបញ្ហានេះ មន្ត្រីអាមេរិកបានប្រាប់ CNN ថា ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវានិងយន្តហោះ ដើម្បីពិនិត្យសមយុទ្ធយោធារបស់រុស្ស៊ីនៅមហាសមុទ្រអាត្លង់ទិក និងការាប៊ីន ហើយក៏តាមដាននាវារុស្ស៊ី នៅពេលពួកគេឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ឆ្ពោះដំណើរទៅកាន់ប្រទេសគុយបា ផងដែរ។

តាមព័ត៌មាន អាមេរិកបានបញ្ជូននាវា USS Truxtun, USS Donald Cook និងនាវាឆ្មាំសមុទ្រ USCGC Stone រួមទាំងយន្តហោះឈ្លបយកការណ៍ P-8 Poseidon ដើម្បីតាមដានសកម្មភាពរបស់រុស្ស៊ី។

(រូបថត៖ Getty)

សូមបញ្ជាក់ថា វត្តមាននាវារុស្ស៊ីនៅគុយបា គឺបង្ហាញពីការពង្រឹងទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយឡាវ៉ាហាន ខណៈភ្លើងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន មិនទាន់រលត់ ខណៈគុយបាក៏ពឹងផ្អែកកាន់តែខ្លាំងលើប្រេងនិងជំនួយរបស់រុស្ស៊ីផងដែរ។

គុយបាមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ជាយូរមកហើយ ដោយប្រទេសនេះគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អតីតសហភាពសូវៀត ក្នុងសម័យសង្គ្រាមត្រជាក់ ដោយថែមទាំងព្រមទទួលធ្វើជាទីតាំងដាក់មីស៊ីលនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ អំឡុងវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទិវានៃក្តីស្រឡាញ់ អ៊ុយក្រែន បាញ់កម្ទេចនាវាចម្បាំងរុស្ស៊ី ក្នុងសមុទ្រក្រហម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម