Connect with us

ព័ត៌មានអន្ដរជាតិ

ប្រកាស​ដាក់ AI ភ្លាម ភាគហ៊ុន Apple កើន​ឡើង​ស្រឹបៗ ទាញ​ទម្លាក់ Microsoft ឲ្យ​នៅ​លេខរៀង​ទី​២

បានផុស

នៅ

​ជា​ថ្មី​ម្ដង​ទៀត ក្រុមហ៊ុន Apple បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក បន្ទាប់​ពី​បាន​ទាញ​ទម្លាក់ Microsoft ឲ្យ​មក​ឈរ​នៅ​លេខ​រៀង​ទី​២ ក្រោយ​ពី​គ្រង​តំណែង​នេះ​បាន​រយៈពេល​៥​ខែ​ជាប់ៗ​​គ្នា។ តម្លៃ​ភាគហ៊ុន Apple កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​អាយហ្វូន​មួយ​នេះ ប្រកាស​ពី​គម្រោង​បំពាក់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) កាលពី​ដើម​សប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ភាគហ៊ុន Apple បាន​កើន​ឡើង ៤% ដែល​​​​ក្នុង​១​ភាគហ៊ុន​មាន​តម្លៃ ២១៥,០៤ដុល្លារ។ តម្លៃលើ​ទីផ្សារ​បច្ចុប្បន្ន​របស់​​ក្រុមហ៊ុន Apple មាន​ចំនួន​សរុប​ ៣,២៩​ទ្រីលាន​ដុល្លារ ខណៈ​ដែល​ក្រុមហ៊ុន Microsoft មាន​ត្រឹម ៣,២៤​ទ្រីលាន​ដុល្លារ។

កាល​ពី​ថ្ងៃ​ចន្ទ​ទី​១០ ខែ​មិថុនា ក្រុមហ៊ុន Apple បាន​ប្រកាស​​​ពី​មុខងារ​ AI និង​ការ​ពង្រឹង​​ប្រព័ន្ធ​កម្មវិធី​​នៅ​លើ​ស្មាតហ្វូន​របស់​ខ្លួន ហើយ​អ្វី​ដែល​លេចធ្លោ​ជាង​​គេ​គឺ​ ការ​​​បំពាក់​បច្ចេកវិទ្យា AI របស់ ChapGPT នៅ​លើ​កម្មវិធី Siri។ ប្រព័ន្ធ​​បច្ចេកវិទ្យា​ថ្មី​នេះ មាន​​ឈ្មោះ​ថា “Apple Intelligence”។

សូម​បញ្ជាក់​ថា នៅ​ក្នុង​​​រយៈពេល​៦​ខែ ដើម​ឆ្នាំ​២០២៤ នេះ ចំណែក​ភាគហ៊ុន​ Apple បាន​កើន​ឡើង​ប្រមាណ ១២% រីឯ​ក្រុមហ៊ុន​​ Microsoft កើន​ឡើង​​បាន​ប្រហែល ១៦% និង​ក្រុមហ៊ុន Alphabet របស់ Google កើន​ជិត ២៨% ឯណោះ។ ដោយ​ឡែក ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប Nvidia ដែល​ធ្លាប់​បាន​វ៉ា​ដាច់​ Apple កាល​ពី​សប្ដាហ៍​​មុន មាន​​កំណើន​​ចំណែក​ភាគហ៊ុន​ដល់ ១៥៤%។ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន Tesla របស់​លោក Elon Musk វិញ បែរ​ជា​មាន​ការ​ធ្លាក់​ចុះ​ចំណែក​ភាគហ៊ុន​រហូត​ដល់ ៣០%៕

ដោយ៖ ឈាង​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម