Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ Florida ប្រកាសអាសន្ន គ្រោះទឹកជំនន់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ ABC News នៅថ្ងៃព្រហស្បតិ៍ទី១៣ខែមិថុនា, អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសអាសន្ន និងព្រមានអំពីគ្រោះថ្នាក់នៅក្នុងតំបន់មួយចំនួន ដោយសារតែការជន់លិច បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ខណៈតំបន់ដែលរងគ្រោះធ្ងន់ មានដូចជា Broward, Collier, Lee, Miami-Dade និង Sarasota។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីនាយកដ្ឋានអាកាសធាតុជាតិក្នុងទីក្រុង Miami បានឲ្យដឹងថា ក្រុងមួយចំនួននៅក្នុងតំបន់ Broward និង Miami-Dade ដូចជា Hallandale និង Hollywood កំពុងរងការវាយប្រហារធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់គំរាមកំហែងដល់អាយុជីវិត ប៉ះពាល់ដល់ផ្ទះសម្បែង អាជីវកម្មនិងផ្លូវថ្នល់។

(រូបថត៖ Getty)

ទឹកភ្លៀងកម្រិតរហូតដល់ ១៧៧មិល្លីម៉ែត្រ បានធ្លាក់ជញ្ជ្រំនៅទូទាំងតំបន់ Broward និង Miami-Dade គិតត្រឹមរសៀលថ្ងៃពុធ ហើយគេព្យាករថា ភ្លៀងធ្លាក់ក្នុងកម្រិតធ្ងន់ធ្ងរជាងនេះ នឹងវាយប្រហារជាបន្តទៀត។

ដោយឡែក អត្រាភ្លៀងធ្លាក់នៅ Fort Lauderdale/Hollywood បានឈានដល់ ១០១មិល្លីម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃដដែលនោះ ខណៈ Sarasota ក៏មានអត្រាភ្លៀងធ្លាក់ជិត ១០០មិល្លីម៉ែត្រក្នុងមួយម៉ោងផងដែរ។

(រូបថត៖ X)

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សបាត់ខ្លួនឬបាត់បង់ជីវិតក្នុងគ្រោះធម្មជាតិនេះទេ។

សូមបញ្ជាក់ថា ច្បាប់គ្រាអាសន្ននេះ នឹងអូសបន្លាយពេល៦០ថ្ងៃអាស្រ័យលើស្ថានភាពជាក់ស្តែង ហើយបើទឹកជំនន់មិនធូរស្រាលទេនោះ ច្បាប់នេះនឹងពង្រីកបន្ថែមទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្សរាប់លាននាក់ប្រាប់ឲ្យជម្លៀស ខណៈព្យុះសង្ឃរា Ian ជិតមកដល់រដ្ឋ Florida

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម