Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីចាស់ជាងគេនៅ វៀតណាមអាយុ ១១៩ ឆ្នាំ ប្រាប់អាថ៌កំបាំងងាយបំផុតនាំឲ្យរស់បានយូរ

បានផុស

នៅ

លោកយាយ Trinh Thi Khong ស្ត្រីចំណាស់មកពីខេត្ត Dong Nai គាត់បានក្លាយជាមនុស្សចាស់ជាងគេនៅប្រទេសវៀតណាមក្នុងអាយុ១១៩ ឆ្នាំ ហើយថែមទាំងចាស់ជាងស្ត្រីជនជាតិបារាំងអាយុ ១១៧ ឆ្នាំ គឺ Maria Branyas Morera ដែលត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាស្ត្រីដែលមានវ័យចំណាស់ជាងគេថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយ​នៅ​មាន​សុខភាព​ល្អ​នៅឡើយ​ ហើយអាចញ៉ាំបានធម្មតា​ រស់នៅយ៉ាងមានសុភមង្គល ទោះបីជាគាត់មានអាយុ ១១៩ ឆ្នាំក៏ដោយ។ គាត់បានលាតត្រដាងអាថ៌កំបាំងសាមញ្ញនៃការរស់នៅប្រកបដោយសុភមង្គល ជាធម្មតាគាត់តែងតែចំណាយពេលជារៀងរាល់ថ្ងៃជាមួយគ្រួសារ។ ជាពិសេសលោកយាយតែងតែបណ្ដុះទម្លាប់ខ្លួនឯងអានសៀវភៅដែលចូលចិត្តទាក់ទិននឹងការ​ស្រាវ​ជ្រាវ​ពី​កន្លែង​ជា​ច្រើន​​ សុទិដ្ឋិនិយមនិងសុភមង្គល ជួយមនុស្សឲ្យរស់នៅបានយូរ។

លើសពីនេះទៀត ការសិក្សាមួយពីសាកលវិទ្យាល័យបូស្តុនបានរកឃើញថា អ្នកសុទិដ្ឋិនិយមមានការកើនឡើងនៃអាយុសង្ឃឹមរស់ពី ១១ភាគរយ ទៅ១៥ភាគរយ បើធៀបទៅនឹងអ្នកទុទិដ្ឋិនិយម។​

ដោយឡែក ការសិក្សាមួយដោយវិទ្យាស្ថាន Berghofer សម្រាប់ការស្រាវជ្រាវវេជ្ជសាស្រ្តបានរកឃើញថា​ អ្នកសុទិដ្ឋិនិយមមានទំនោររស់នៅបានយូរជាងអ្នកទុទិដ្ឋិនិយម។ នោះ​គឺ​ដោយ​សារ​តែ អ្នកសុទិដ្ឋិនិយមជួបប្រទះភាពតានតឹងតិច ប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើង ព្យាយាមស្វែងរកសកម្មភាពដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែរីករាយ។ មិនថាជាការហាត់ប្រាណទេ. ជក់បារីតិច, ផឹកស្រាតិច, ហើយជ្រើសរើសទទួលទានអាហារដែលសមស្រប និងល្អសម្រាប់រាងកាយ។

ទោះបីជាយ៉ាងណា មនុស្សគ្រប់គ្នានៅតែអាចអនុវត្តគន្លឹះងាយៗសម្រាប់ការរស់នៅប្រកបដោយសុទិដ្ឋិនិយម និងសុភមង្គលបានដូចលោកយាយ Trinh Thi Khong ដូចខាងក្រោមនេះ៖

លំហាត់ប្រាណ៖ ជួយឲ្យរាងកាយ និងចិត្តបានសម្រាក កាត់បន្ថយភាពតានតឹង។

បន្ថយ​ការ​គិត​របស់​អ្នក៖ គិត​យឺតៗ ដើម្បី​ជួយឲ្យចិត្ត​ស្ងប់។

គិតរឿងល្អៗ៖ គិតអំពីជោគជ័យអតីតកាលរបស់អ្នក។ វានឹងជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល។

យ៉ាងណាមិញ លោកអ្នកក៏អាចធ្វើការសាកល្បងអនុវត្តគន្លឹះងាយៗទាំងនេះក្នុងជីវិតប្រចាំថ្ងៃក។ នោះអ្នកអាចរកឃើញអាថ៌កំបាំងនៃជីវិតដ៏យូរអង្វែង និងសប្បាយរីករាយដូចលោកយាយ Trinh Thi Khong អាយុ ១៩៩ ឆ្នាំមកពីប្រទេសវៀតណាមជាក់ជាមិនខានឡើយ។

គួរបញ្ចាក់ដែរថា ឆ្នាំកំណើតរបស់លោកយាយ Trinh Thi Khong ត្រូវបានកត់ត្រាក្នុងកំណត់ត្រាផ្លូវការ និងទទួលស្គាល់តាមរយៈសារអបអរសាទរទាំងពីប្រធានាធិបតី និងអាជ្ញាធរមូលដ្ឋានគឺឆ្នាំ ១៩០៥។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំង គាត់មាន​ត្រកូល​គ្រួសារ​ធំ​មួយ​ដែល​មាន​កូនចៅ​រហូត​ដល់​ទៅ ១៥០ នាក់ ដែល​មាន​កូន ចៅ និង​ចៅទួត ហើយ​កូន​ស្រីគឺជា​អ្នក​មើល​ថែ​ចម្បង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកយាយ​វៀតណាម​អាយុ១១៩ឆ្នាំ ត្រៀម​បំបែកឯតទគ្គកម្ម​អាយុ​វែង​ជាង​គេ​លើ​លោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម