Connect with us

ព័ត៌មានអន្ដរជាតិ

ក្រិក បិទ​តំបន់​ទេសចរណ៍​ល្បី Acropolis និង​សាលារៀន ព្រោះ​រលក​កម្ដៅ​កើន​ដល់ ៤៣​អង្សា

បានផុស

នៅ

រដ្ឋាភិបាល​ក្រិក បាន​ប្រកាស​បិទ​សាលារៀន និង​តំបន់​ទេសចរណ៍​បុរាណ​ដ៏​ល្បី​ Acropolis ក្រោយ​ពី​ទទួល​រង​​នូវ​ឥទ្ធិពល​រលក​កម្ដៅ​ជា​លើក​ដំបូង សម្រាប់​ឆ្នាំ​២០២៤។ បន្ថែម​ពី​នេះ ក្រិក​ក៏​បាន​ដាក់​ពង្រាយ​ក្រុម​គ្រូពេទ្យ​ចល័ត​​នៅ​ពាសពេញ​រដ្ឋធានី Athens ផង​ដែរ។ នេះ​​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤។

តំបន់​ទេសចរណ៍​បុរាណ​ Acropolis (រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សីតុណ្ហភាព​ បាន​កើន​ឡើង​ដល់ ៤៣​អង្សា កាល​​ពី​ថ្ងៃ​ពុធ និង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ​ក្នុង​​តំបន់​មួយ​ចំនួន​​នៅ​​ប្រទេសក្រិក ដែល​កត្តា​នេះ​​បង្ក​ឡើង​ដោយសារ​ខ្យល់​បក់​មក​​ពី​​ភាគ​ខាង​ត្បូង នាំ​មក​​​​ជាមួយ​ខ្យល់​ក្ដៅ និង​ធូលី​ពី​អាហ្វ្រិក​ខាង​ជើង។

តំបន់​ភ្នំ Acropolis ដែល​ជា​កន្លែង​ទេសចរណ៍​បុរាណ​ដ៏​ល្បីល្បាញ​មួយ​នៅ​លើ​ពិភពលោក ត្រូវ​បាន​បិទ​​កាល​ពី​ល្ងាច​ម៉ោង​៥ ថ្ងៃ​ទី​១២​មិថុនា ខណៈ​ដែល​​​ក្រុម​ការងារ​​​​កាក​បាទ​ក្រហម​​​បាន​យក​​ដប​ទឹក​ទៅ​ចែក​​ឲ្យ​អ្នក​ទេសចរ​នៅ​ទីនោះ។ ចំណែក​ឯ​​សាលា​រៀន​ត្រឹម​កម្រិត​មត្តេយ្យ និង​បឋម ទូទាំង​ប្រទេស ត្រូវ​បិទ​និង​ឈប់​សម្រាក​រយៈពេល​២​ថ្ងៃ​។

ក្រិក​ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ដែល​ទទួល​​រង​ផល​ប៉ះពាល់​អាកាសធាតុ​ខ្លាំង​បំផុត​នៅ​អឺរ៉ុប។ កាល​ពី​ឆ្នាំ​២០២៣ ការ​កើន​ឡើង​សីតុណ្ហភាព បាន​បង្ក​ជា​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោរសន្ធៅ និង​​មាន​ភ្លៀង​ធ្លាក់​​​ខ្លាំង បណ្ដាល​ឲ្យ​​មាន​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​​ប្រវត្តិសាស្ត្រ​​ប្រទេស​ក្រិក។

(រូបភាព៖ Bloomberg)

ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​និយាយ​ថា រដូវ​រងា​ឆ្នាំ​២០២៣ ​មាន​សភាព​ក្ដៅ​ជាង​ឆ្នាំ​ណា​ណា​ទាំង​អស់ ហើយ​ចំនួន​ភ្លៀង​ធ្លាក់​ក៏​តិច​​ណាស់​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​កាន់​តែ​ច្រើន​ឡើងៗ។ ករណី​ឆេះ​ព្រៃ​​ កើត​ឡើង​ច្រើន​នៅ​ភាគ​ខាង​ត្បូង​អឺរ៉ុប ដែល​មាន​ដូចជា ប្រទេស​ព័រទុយហ្គាល់ បារាំង អេស្បាញ និង​អ៊ីតាលី ហើយ​បាន​​សម្លាប់​មនុស្ស​អស់​រាប់​សិប​នាក់​ឯណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម