ព័ត៌មានអន្ដរជាតិ
ស្លាប់និងរបួសច្រើន បន្ទាប់ពីរុស្ស៊ីវាយប្រហារតាមអាកាសលើអ៊ុយក្រែន មួយថ្ងៃមុនកិច្ចប្រជុំ G7
កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារជាថ្មីលើអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងតិចប្រាំបួននាក់កាលពីថ្ងៃពុធមួយថ្ងៃមុនពេលមេដឹកនាំប្រទេស G7 ដែលជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ុយក្រែនជួបប្រជុំពិភាក្សាអំពីវិធីកាត់បន្ថយការវាយលុករបស់ទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន AP នៅថ្ងៃទី ១៣ ខែ មិថុនានេះ។
អាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា ការវាយប្រហារនេះបណ្ដាឲ្យមនុស្សប្រាំបួននាក់ស្លាប់និង២៩នាក់ផ្សេងទៀតរួមទាំងកុមារ ៥ នាក់បានរងរបួស នៅពេលដែលមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារប្លុកផ្ទះល្វែងមួយនៅក្នុងទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។ លោក Zelenskyy ក៏បានបញ្ជាក់ដែរថា ការវាយប្រហារនេះបង្ហាញថាអ៊ុយក្រែនត្រូវតែពង្រឹងការការពារដែនអាកាស ខណៈដែលលោកបានអំពាវនាវម្តងហើយម្តងទៀតសុំជំនួយការពារដែនអាកាសដែលធ្វើឲ្យសហរដ្ឋអាមេរិកបានយល់ព្រមបញ្ជូនប្រព័ន្ធមីស៊ីល Patriot មួយផ្សេងទៀតដល់អ៊ុយក្រែន។
កងកម្លាំងរបស់អ៊ុយក្រែនពេលនេះកំពុងទប់ទល់នឹងកងកម្លាំងរុស្ស៊ីដែលមានប្រៀបជាងខ្លួន ដែលកំពុងតែព្យាយាមទាញយកភាពងាយរងគ្រោះរបស់អ៊ុយក្រែនចំពេលអ៊ុយក្រែនខ្វះខាតកម្លាំងទ័ព គ្រាប់រំសេវ និងប្រព័ន្ធការពារអាកាសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ខណៈអ្នកវិភាគយោធាបាននិយាយថា អ៊ុយក្រែននឹងត្រូវទប់ទល់នឹងការវាយលុករបស់រុស្ស៊ីពេញមួយរដូវក្តៅ ហើយក្នុងពេលជាមួយគ្នានេះ ត្រូវបណ្តុះបណ្តាលទាហានបន្ថែមទៀត សាងសង់បន្ទាយ ប្រសិនបើការផ្តល់ជំនួយយោធាលោកខាងលិចបង្កើនល្បឿន ដូច្នេះនៅឆ្នាំ ២០២៥ ក្រុងកៀវអាចស្ដារនិងសមត្ថភាពវាយលុក។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះលោកប្រធានាធិបតី Joe Biden និងមេដឹកនាំG7 ផ្សេងទៀតនឹងប្រមូលផ្តុំគ្នានៅក្នុងប្រទេសអ៊ីតាលីសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដើម្បីពិភាក្សាអំពីវិធីជួយអ៊ុយក្រែន រួមទាំងវិធីបង្វែរទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីទៅជាផលប្រយោជន៍របស់អ៊ុយក្រែន។ហើយនៅចុងសប្តាហ៍នេះ តំណាងប្រទេស និងអង្គការជិត ៩០ ដែលពាក់កណ្តាលមកពីអឺរ៉ុប ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសស្វីស ក្នុងគោលបំណងកំណត់ផ្លូវទៅកាន់សន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ទោះបីជារុស្ស៊ីនឹងមិនចូលរួមក៏ដោយ។
លើសពីនេះរដ្ឋបាលលោក Biden កាលពីថ្ងៃពុធក៏បានពង្រីកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយកំណត់គោលដៅក្រុមហ៊ុនដែលជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងម៉ូស្គូ និងស្ថាប័នហិរញ្ញវត្ថុបរទេសដែលធ្វើការជាមួយអង្គភាពរុស្ស៊ីដែលមានទណ្ឌកម្ម។ ការដាក់ទណ្ឌកម្មថ្មីនេះមានជាង៣០០ ភាគច្រើនមានគោលបំណងរារាំងបុគ្គល និងក្រុមហ៊ុននៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសចិន អារ៉ាប់រួម និងតួកគី ពីការជួយក្រុងម៉ូស្គូឱ្យជៀសផុតពីប្លុកលោកខាងលិចលើការទទួលបានបច្ចេកវិទ្យាសំខាន់ៗ និងក៏បានគំរាមកំហែងដល់ស្ថាប័នហិរញ្ញវត្ថុបរទេសជាមួយនឹងទណ្ឌកម្ម ប្រសិនបើពួកគេធ្វើអាជីវកម្មជាមួយអង្គភាពរុស្ស៊ី៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត