Connect with us

ព័ត៌មានអន្ដរជាតិ

ដាណឺម៉ាក ប្រមូលមីហឹរកូរ៉េខាងត្បូង៣ប្រភេទ ក្រោយរកឃើញសារធាតុបង្កហានិភ័យដល់សុខភាព

បានផុស

នៅ

អាជ្ញាធរចំណីអាហារនៅប្រទេសដាណឺម៉ាក បានប្រកាសប្រមូលមកវិញនូវផលិតផលមីហឹរចំនួនបីប្រភេទដែលនាំចូលពីប្រទេសកូរ៉េខាងត្បូង ដោយសារហានិភ័យដែលអាច​មក​ពីរសជាតិដ៏ហឹររបស់មីទាំងបីប្រភេទនោះ និងស្នើឲ្យអ្នកដែលបានទិញ​បោះ​ចោល ឬ​ប្រគល់ទៅឲ្យ​អ្នក​លក់​វិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន AP នៅថ្ងៃទី ១៣ ខែ មិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរដ្ឋបាលបសុពេទ្យ និងចំណីអាហារប្រទេសដាណឺម៉ាក បានឲ្យដឹងថា ផលិតផលនេះមានផ្ទុកសារធាតុ capsaicin កម្រិតខ្ពស់ពេក ដែលជាសារធាតុសកម្មនៅក្នុងម្ទេស និងក៏ជាសារធាតុគីមីដែលអាចជាសារធាតុ neurotoxin ដែលគ្រោះថ្នាក់ដល់សុខភាព។ ខណៈកុមារ និងមនុស្សចាស់ដែលមានសុខភាពខ្សោយ មានហានិភ័យជាងគេពីការបរិភោគមីប្រភេទនេះ ដោយរោគសញ្ញាដែលអាចកើតឡើងមានដូចជា ការក្រហាយទ្រូង មិនស្រួលខ្លួន ចង្អោរ ក្អួត និង​លើស​សម្ពាធ​ឈាម។ ការប្រកាសប្រមូលនេះក៏ស្របពេលក្មេងៗ និងក្មេងជំទង់ជាច្រើននៅក្នុងប្រទេសដាណឺម៉ាកបានធ្វើការប្រកួតប្រជែងបរិភោគមីរបស់កូរ៉េខាងត្បូងទាំងបីប្រភេទនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

មីហឹរទាំងបីប្រភេទនេះត្រូវបានផលិតដោយក្រុមហ៊ុន Samyang Foods ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ដែលជាក្រុមហ៊ុនធំមួយរបស់កូរ៉េខាងត្បូង និងចែកចាយទូទាំងពិភពលោក។ មីដែលត្រូវប្រមូលមកវិញមានដូចជា Buldak Samyang 3 x Spicy & Hot Chicken, Buldak Samyang 2 x Spicy & Hot Chicken និង Buldak Samyang Hot Chicken Stew ។

ពាក់ព័ន្ធបញ្ហានេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មាន ក្រុមហ៊ុនផលិតមី Samyang បានឲ្យដឹងថា ចំណាត់ការដែលធ្វើឡើងនៅក្នុងប្រទេសដាណឺម៉ាកមិនផ្អែកលើបញ្ហាគុណភាពផលិតផលនោះទេ ប៉ុន្តែដោយសារតែអាជ្ញាធរក្នុងប្រទេសដាណឺម៉ាកគិតថាមីទាំងបីប្រភេទនេះមានរសជាតិហឹរពេក ហើយអាចបណ្តាលឱ្យមានបញ្ហាសុខភាព។ ក្រុមហ៊ុនក៏បានឲ្យដឹងដែរថា មីប្រភេទដូចគ្នានេះក៏ត្រូវបាននាំចេញទូទាំងពិភពលោក ប៉ុន្តែវាជាលើកដំបូងហើយដែលត្រូវបានបញ្ជាឱ្យប្រមូលមកវិញពីក្នុងទីផ្សារ។ ក្រុមហ៊ុនក៏បានសន្យាថានឹងសិក្សាឲ្យដិតដល់នូវបទប្បញ្ញត្តិក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងវិធានការប្រមូលមកវិញនេះ។

គួរបញ្ជាក់ថា បញ្ហាប្រឈមទាក់ទងនឹងមុខម្ហូបហឹរបានកើតមានជាច្រើនឆ្នាំមកហើយ ខណៈកាលពីខែកញ្ញា ក្មេងជំទង់ម្នាក់នៅរដ្ឋ Massachusetts ដែលមានបញ្ហាបេះដូងពីកំណើតបានស្លាប់ដោយសារការទទួលទានម្ទេសក្នុងបរិមាណច្រើន បន្ទាប់ពីបានចូលរួមក្នុងការប្រកួតប្រជែងបរិភោគនំម្ទេស tortilla ដែលមានរសជាតិហឹរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មួយវិញទៀតនោះរបាយការណ៍ធ្វើកោសល្យវិច័យដែលទទួលបានដោយសារព័ត៌មាន Associated Press ក៏បានបង្ហាញថាសិស្សថ្នាក់ទី ១០ម្នាក់បានស្លាប់នៅថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២៣បន្ទាប់ពីបានបរិភោគបន្ទះនំម្ទេស Paqui ដែលជាផ្នែកនៃផលិតផលOne Chip Challenge៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

ការអភិវឌ្ឍន៍វិជ្ជាជីវៈ​គ្រូពេទ្យ​ នឹង​ជំរុញ​ឱ្យ​គ្រូពេទ្យ​បង្កើន​ក្រម​សីលធម៌​វិជ្ជាជីវៈ

សេដ្ឋកិច្ច២ ម៉ោង មុន

ByteDC និង Huawei សហការគ្នាផ្តល់ដំណោះស្រាយ​ Hybrid Cloud

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១០ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម