ព័ត៌មានអន្ដរជាតិ
មន្ត្រីទូតសិង្ហបុរីនៅជប៉ុន រងការចោទប្រកាន់ថា លួចថតក្មេងប្រុសស្រាតក្នុងបន្ទប់ទឹកសាធារណៈ
អគ្គរដ្ឋទូតសិង្ហបុរីម្នាក់ ឈ្មោះ Sim Siong Chye ត្រូវរងការចោទប្រកាន់នៅក្នុងប្រទេសជប៉ុន ពាក់ព័ន្ធនឹងករណីលួចថតក្មេងប្រុសស្រាតខោអាវនៅក្នុងបន្ទប់ទឹកសាធារណៈមួយកន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតជប៉ុន Asahi Shimbun នៅថ្ងៃព្រហស្បតិ៍ទី១៣ ខែមិថុនា។

កាសែត Asahi បានផ្សាយថា មន្ត្រីទូតវ័យ៥៥ឆ្នាំរូបនេះ បានត្រឡប់មកដល់ប្រទេសជប៉ុនវិញហើយកាលពីថ្ងៃទី៩ ខែមិថុនា ដើម្បីចូលខ្លួនបំភ្លឺនៅប៉ុស្ដិ៍ប៉ូលិស តបតាមសំណើរបស់នាយកដ្ឋានប៉ូលិសទីក្រុងតូក្យូ។ ប៉ូលិសជប៉ុន នឹងធ្វើការពិចារណាសម្រេចថា នឹងត្រូវបញ្ជូនករណីនេះទៅព្រះរាជអាជ្ញាឬក៏អត់ នារសៀលថ្ងៃទី១៣នេះ។
លោក Sim Siong Chye មានតួនាទីជាទីប្រឹក្សានៅក្នុងស្ថានទូតសិង្ហបុរីប្រចាំប្រទេសជប៉ុន ដែលយោងតាមអនុសញ្ញាទីក្រុងវីយែនស្ដីពីទំនាក់ទំនងការទូត គឺជប៉ុនមិនអាចចាប់ខ្លួនលោក Sim Siong Chye បានឡើយ។
គួររំឭកថា ករណីរបស់មន្ត្រីទូតសិង្ហបុរី ត្រូវបានរាយការណ៍កាលពីខែកុម្ភៈកន្លងទៅ ដែលកាលណោះលោក Chye បានប្រើប្រាស់ស្មាតហ្វូន១គ្រឿងលួចថតវីដេអូសិស្សសាលាអាយុ១៣ឆ្នាំម្នាក់ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់សាធារណៈ។ បុគ្គលិកបន្ទប់ទឹកសាធារណៈនៅកន្លែងកើតហេតុ បានប្ដឹងប៉ូលិស និងចាប់ឆែកឆេរទូរសព្ទរបស់លោក Chye ហើយរកឃើញថា មានរូបអាក្រាតកាយជាច្រើនសន្លឹកផ្សេងទៀត។
បើតាមកាសែត Asahi ដែលធ្លាប់បានចុះផ្សាយពីរឿងនេះដែរ បានឲ្យដឹងថា លោក Chye បានបដិសេធមិនចូលខ្លួនទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលិសនោះទេ តែបានសារភាពថា លោកពិតជាបានលួចថតរូបអាក្រាតកាយប្រាកដមែននៅតាមបន្ទប់ទឹកសាធារណៈ។ នៅក្នុងទូរសព្ទរបស់មន្ត្រីទូតសិង្ហបុរីរូបនេះ មានរូបចំនួនប្រហែល ៧០០សន្លឹក ដែលលួចថតក្នុងរយៈពេល៦ខែ មុនត្រូវគេចាប់បាន។

ដោយឡែក នៅថ្ងៃទី១៣ ខែមិថុនា នេះ បើតាមការចុះផ្សាយរបស់កាសែតជប៉ុនមួយផ្សេងទៀតឈ្មោះ Yomiuri Shimbun, លោក Chye បាននិយាយថា លោកមិនអាចទប់អារម្មណ៍ខ្លួនឯងបានទេ នៅរាល់ពេលឃើញមនុស្សប្រុសអាក្រាតកាយម្ដងៗ។ លោកថែមទាំងថា លោកបានស្រាត រួចថតខ្លួនឯងចំនួន ២០ ទៅ ៣០សន្លឹកផងដែរ ហើយលោកពិតជាញៀននិងចាប់អារម្មណ៍ជាខ្លាំងចំពោះវប្បធម៌ងូតទឹកនៅតាមសាធារណៈរបស់ប្រទេសជប៉ុន។ លោកបន្តថា ការថតនេះគឺសម្រាប់ទុកមើលកម្សាន្តតែប៉ុណ្ណោះ មិនមានគោលបំណងសំដៅថតចំកុមារនោះទេ។
លោក Chye បានបញ្ចប់បេសកកម្មនៅទីក្រុងតូក្យូ ហើយត្រឡប់ទៅកាន់ប្រទេសកំណើតវិញ កាលពីពាក់កណ្ដាលខែមេសាកន្លងទៅ។ ក្រសួងការបរទេសសិង្ហបុរី បានឲ្យដឹងថា ក្រសួងមិនបានដឹងពីករណីលួចថតរបស់លោក Chye នោះទេ ព្រោះមន្ត្រីរូបនេះមិនបានធ្វើសេចក្ដីរាយការណ៍។ យ៉ាងណាមិញ ពេលទៅដល់សិង្ហបុរីវិញ លោក Chye ត្រូវបានព្យួរពីតួនាទីជាបណ្ដោះអាសន្ន ដើម្បីចូលរួមក្នុងការស៊ើបអង្កេតបន្ត៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?