ព័ត៌មានអន្ដរជាតិ
ជប៉ុន ត្រៀមដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដែលជួយរុស្ស៊ី
តាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី ១៣ ខែ មិថុនា, ទីក្រុងតូក្យូ កំពុងពិចារណាដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុនចិនផងដែរ ដែលគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់គ្រឿងសឹកឲ្យទីក្រុងមូស្គូ។
ការដាក់ទណ្ឌកម្មនេះ បានកំណត់គោលដៅទៅលើក្រុមហ៊ុនដែលគេសង្ស័យថា ផ្តល់ជំនួយជាគ្រឿងសឹក រួមបញ្ចូលទាំងបម្រាមនាំចេញពីប្រទេសជប៉ុនទៅកាន់អាជីវកម្មនៅក្នុងប្រទេសទីបី ដូចជានៅក្នុងប្រទេសចិនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សំណើដាក់ទណ្ឌកម្មកំពុងស្ថិតក្នុងការពិភាក្សាគ្នា ហើយលោកនាយករដ្ឋមន្ត្រី Fumio Kishida នឹងប្រកាសសំណើ នៅឯកិច្ចប្រជុំកំពូល G7 នាចុងសប្តាហ៍នេះតែម្តង។
ជាមួយនឹងគោលបំណងបង្កើនសម្ពាធទៅលើសកម្មភាពដែលជួយដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន, សំណើនេះក៏កត់សម្គាល់ជាលើកដំបូងដែរ ដែលជប៉ុនហ៊ានដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនចិនទាំងឡាយ ដែលជាប់ទាក់ទងនឹងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈចំណាត់ការនេះក៏នឹងជំរុញឱ្យប្រទេសចិនធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព និងស្ថិរភាពពិភពលោកផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្តែងក្តីបារម្ភជាពន់ពេកកាលពីដើមឆ្នាំនេះ អំពីការនាំចេញសារធាតុ nitrocellulose ទៅកាន់ប្រទេសរុស្ស៊ីដែលអាចប្រើប្រាស់សម្រាប់ផលិតគ្រាប់រំសេវ។ លើសពីនេះមន្ត្រីទីក្រុងវ៉ាស៊ីនតោន ថា ចិន ក៏កំពុងគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយជួយក្រុងមូស្គូ កសាងយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសម័យសូវៀត ដោយផ្តល់នូវបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផងដែរ។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ២០ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន និងទីក្រុងហុងកុងកាលពីខែឧសភា ហើយមេដឹកនាំ G7 អាចនឹងព្រមានដល់ធនាគារតូចៗរបស់ចិន ដែលជួយរុស្ស៊ី ឲ្យគេចវេសពីទណ្ឌកម្មរបស់លោកខាងលិចទៀតផង៕
អត្ថបទ៖ ប៊ុន សុភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់