Connect with us

ព័ត៌មានអន្ដរជាតិ

G7 ឯកភាពយកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ជួយអ៊ុយក្រែន

បានផុស

នៅ

មេដឹកនាំប្រទេសអ្នកមានទាំង៧ ឬគេស្គាល់ថា G7 បានព្រមព្រៀងគ្នាហើយថា ពួកគេនឹងយកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីផ្តល់ជំនួយក្នុងទំហំទឹកប្រាក់៥០ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ហើយផែនការនេះនឹងត្រូវប្រកាសក្នុងកិច្ចប្រជុំកំពូល នៅប្រទេសអ៊ីតាលីតែម្តង។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹងទេ បើតាមសំណើដែលលើកឡើងដោយសហរដ្ឋអាមេរិក និងត្រូវបានចុះផ្សាយដោយ AFP នៅថ្ងៃព្រហស្បតិ៍ទី១៣ខែមិថុនា, G7 ក៏នឹងបង្កើនសម្ពាធសេដ្ឋកិច្ចថ្មីៗទៅលើប្រទេសរុស្ស៊ី ផងដែរ។

សហភាពអឺរ៉ុប (EU) និង G7 បានបង្កកទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីជាង ៣២០ពាន់លានដុល្លារ ហើយថែមទាំងបានរឹបអូសទ្រព្យសម្បត្តិឯកជនដូចជា នាវាប្រណីត អចលនទ្រព្យ និងទ្រព្យសម្បត្តិផ្សេងៗពីមន្ត្រីរដ្ឋការទាំងឡាយដែលជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៀតផង។

(រូបថត៖ EPA)

ទន្ទឹមនោះ វិទ្យាស្ថានច្បាប់អ៊ុយក្រែន ប៉ាន់ស្មានថា ទ្រព្យសម្បត្តិទាំងនេះមានតម្លៃសរុប ៣៩៧ពាន់លានដុល្លារ ខណៈធនាគារពិភពលោកប៉ាន់ស្មានថា ថ្លៃកសាងប្រទេសដែលហែកហួរដោយសង្រ្គាមឡើងវិញ នឹងត្រូវចំណាយអស់ជាង ៤៨៦ពាន់លានដុល្លារឯណោះ។

ដំបូងឡើយ សហរដ្ឋអាមេរិកបានខិតខំយ៉ាងខ្លាំង ដើម្បីជំរុញឲ្យមានការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដោយផ្ទាល់ ប៉ុន្តែឥឡូវបែរជាសម្របតាមផែនការអឺរ៉ុបទៅវិញ។

(រូបថត៖ UNN)

ផ្នែកដ៏សំខាន់នៃទ្រព្យសម្បត្តិដែលបង្កក គឺត្រូវបានកាន់កាប់នៅក្នុង EU ខណៈគ្រាន់តែអង្គការដាក់ប្រាក់អន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសបែលហ្សិកឈ្មោះថា Euroclear មានកាន់កាប់ទឹកប្រាក់ដល់ទៅប្រហែល២០០ពាន់លានដុល្លារទៅហើយ។ ដូចនេះមានន័យថា អឺរ៉ុបមានតួនាទីយ៉ាងសំខាន់ ក្នុងការចាត់ចែងទ្រព្យសម្បត្តិបង្កកទាំងនេះ។

សូមបញ្ជាក់ថា ក្រៅពីបញ្ហាទាំងប៉ុន្មានខាងលើ របៀបវារៈសំខាន់នៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Apulia នៃប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី១៣ដល់១៥ខែមិថុនានេះ ក៏រួមបញ្ចូលទាំងសង្រ្គាមនៅតំបន់ហ្គាហ្សា ការធ្វើចំណាកស្រុក សន្តិសុខសេដ្ឋកិច្ច និងបញ្ញាសិប្បនិម្មិត (AI) ផងដែរ៕

ចុចអាន៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ថា កិច្ចព្រមព្រៀង​សន្តិសុខ​ថ្មី នឹង​ក្លាយ​ជា​ស្ពាន​ចម្លង​អ៊ុយក្រែន​ឲ្យ​ចូល NATO

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម