ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស បដិសេធសំណើគំនិតថ្មីលើសំណើបទឈប់បាញ់នៅហ្គាហ្សា
ក្រុមហាម៉ាស បានបដិសេធការអះអាងដែលថា ក្រុមខ្លួនបានស្នើគំនិតថ្មីសម្រាប់សំណើបទឈប់បាញ់ដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី១៣ ខែ មិថុនានេះ។

យោងតាមមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Osama Hamdan បានប្រាប់ទូរទស្សន៍ Pan-Arab Al-Araby TV ថា ជំហររបស់ក្រុមហាម៉ាសមិនបានពិភាក្សាអំពីគំនិត ឬសំណើថ្មីណាមួយឡើយ ខណៈដែលអ៊ីស្រាអែលតែងតែបដិសេធសំណើ និងបានចោទប្រកាន់រដ្ឋបាលសហរដ្ឋអាមេរិកពីការចូលដៃជាមួយក្រុមហាម៉ាស។ ខណៈសំណើនេះរួមមានឃ្លាដែលអនុញ្ញាតឱ្យអ៊ីស្រាអែលចាប់ផ្តើមសង្រ្គាមឡើងវិញបន្ទាប់ពីដំណាក់កាលទីពីរ ប្រសិនបើការចរចាមិនទទួលបានលទ្ធផលវិជ្ជមាន។
ក្រុមនេះក៏ អំពាវនាវឱ្យក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធដោយផ្ទាល់លើអ៊ីស្រាអែលឱ្យទទួលយកកិច្ចព្រមព្រៀងរបស់អ៊ីស្រាអែលនៃសំណើបទឈប់បាញ់ចុងក្រោយបង្អស់ នឹងកំពុងស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា ការវិលត្រឡប់របស់ជនភៀសខ្លួនទៅកាន់លំនៅដ្ឋានរបស់ពួកគេ ការកសាងតំបន់ហ្គាហ្សាឡើងវិញ និងការបញ្ចប់ការបិទផ្លូវដោយអ៉ីស្រាអែល។

គួរបញ្ជាក់ថា ការបដិសេធនេះបានធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលបាននិយាយថាក្រុមហាម៉ាសបានស្នើឱ្យមាន ការផ្លាស់ប្តូរជាច្រើនចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណាប់ខ្មាំង ដែលថាសំណើខ្លះអាចដំណើរការបាន ហើយខ្លះទៀតគឺមិនអាចដំណើរការ ។
ទោះជាយ៉ាងណាលោក Blinken មិនបានបញ្ជាក់ពីការឆ្លើយតបរបស់ហាម៉ាសនោះទេ ដោយបន្ថែមថាអ្នកសម្របសម្រួលនៅតែប្តេជ្ញាចិត្តក្នុងការបិទចន្លោះប្រហោងនេះ ទោះបីជាជំហររបស់ហាម៉ាសមានបញ្ហាស្មុគស្មាញក៏ដោយ ក៏អាមេរិកនឹងបន្តជំរុញ ជាមួយដៃគូនានាដូចជាជាមួយកាតា និងអេហ្ស៊ីប ដើម្បីព្យាយាមឲ្យបានសម្រេចនូវកិច្ចព្រមព្រៀងនេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?