Connect with us

ព័ត៌មានអន្ដរជាតិ

ភាសាវៀតណាម ក្លាយជាភាសាផ្លូវការ នៅ San Francisco

បានផុស

នៅ

ក្រោយការបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃពុធទី១២ខែមិថុនា, ក្រុមប្រឹក្សាភិបាល San Francisco ប្រកាសថា ភាសាវៀតណាម បានចូលរួមជាមួយភាសាចិន អេស្ប៉ាញ និងហ្វីលីពីន ក្លាយជាភាសាផ្លូវការនៅក្នុងទីក្រុងរបស់សហរដ្ឋអាមេរិកមួយនេះ ហើយត្រូវតែមានការផ្តល់សេវាបកប្រែ ឲ្យខាងតែបាន។

(រូបថត៖ Vietnam Insider)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសម្រេចនេះ គឺមានគោលបំណងឲ្យជនអន្តោប្រវេសន៍វៀតណាម រស់នៅ San Francisco អាចទទួលបានភាពងាយស្រួល ជាមួយភាសាដែលពួកគេពេញចិត្ត។ 

នេះមានន័យថា​ រាល់សេចក្តីប្រកាសរបស់អាជ្ញាធរក្រុង ក៏នឹងត្រូវបកប្រែជាភាសាវៀតណាម ជូនសហគមន៍ដែលរស់នៅទីនោះ ហើយទីក្រុងក៏តម្រូវឲ្យមានការបកប្រែភាសាវៀតណាម នៅក្នុងទូរស័ព្ទដៃ ព័ត៌មានលើគេហទំព័រ ការជូនដំណឹងជាលាយលក្ខណ៍អក្សរ និងសេវាកម្មផ្លូវការឯទៀតផងដែរ។

(រូបថត៖ Chronicle)

សូមបញ្ជាក់ថា យោងតាមទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew ឆ្នាំ២០១៩ បានប៉ាន់ប្រមាណថា មានជនអន្តោប្រវេសន៍វៀតណាម ប្រហែល ៨៤ ០០០នាក់ រស់នៅក្នុងទីក្រុង San Francisco។

ទោះបីជាយ៉ាងណាក៏ដោយ គេដឹងច្បាស់ថា មកទល់សព្វថ្ងៃ តួលេខនេះគឺលើសជាងមុន ច្រើនគួរសមដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប៉ូលិសចរាចរណ៍វៀតណាម ត្រូវយកលុយបានពីការផាកពិន័យ ទុកឲ្យក្រសួង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម