Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិន-ហ្សេលេនស្គី ចុះកិច្ចព្រមព្រៀងឲ្យ អាមេរិក ជួយយោធាអ៊ុយក្រែន ១០ឆ្នាំពេញ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ CNN នៅថ្ងៃសុក្រទី១៤ខែមិថុនា, លោក ចូ បៃដិន និងលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដែលសហរដ្ឋអាមេរិក និងផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន រយៈពេលមួយទសវត្សរ៍ពេញតែម្តង។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមិថុនា។

លោក ហ្សេលេនស្គី (ឆ្វេង) និងលោក បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោពីការផ្តល់ជំនួយ, កិច្ចព្រមព្រៀងនេះក៏មានបញ្ជាក់ខ្លឹមសារច្បាស់ៗដែរថា ក្នុងករណីអ៊ុយក្រែនត្រូវវាយប្រហារ ឬរងការគំរាមវាយប្រហារពីសំណាក់រុស្ស៊ី, មន្ត្រីកំពូលៗនៃទីក្រុងវ៉ាស៊ីនតោននិងកៀវ នឹងជួបប្រជុំគ្នាក្នុងរយៈពេល២៤ម៉ោង ដើម្បីជជែករកវិធីឆ្លើយតបនិងដាក់ចេញវិធានការការពារបន្ថែម តាមតម្រូវការរបស់អ៊ុយក្រែន។ លើសពីនេះ សហរដ្ឋអាមេរិក ក៏បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ជួយអ៊ុយក្រែន ឲ្យឈ្នះសង្គ្រាមលើរុស្ស៊ី ផងដែរ។

កិច្ចព្រមព្រៀងបញ្ជាក់ទៀតថា “ដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែន ភាគីទាំងពីរទទួលស្គាល់ថា អ៊ុយក្រែនត្រូវការការវិនិយោគយោធាដ៏រឹងមាំ និងនិរន្តរភាពនៅក្នុងឧស្សាហកម្មការពារជាតិ ស្របតាមស្តង់ដាររបស់អង្គការណាតូ។ សហរដ្ឋអាមេរិកមានបំណងផ្តល់គ្រឿងសឹករយៈពេលយូរ ការបណ្តុះបណ្តាលនិងប្រឹក្សា ចារកម្ម សន្តិសុខ ឧស្សាហកម្មការពារជាតិ និងការគាំទ្រផ្សេងទៀត ដើម្បីជួយអភិវឌ្ឍកងកម្លាំងអ៊ុយក្រែន ឲ្យមានសមត្ថភាពការពារប្រទេស រារាំងការឈ្លានពាននាពេលអនាគត”។

លោក ហ្សេលេនស្គី (ឆ្វេង) និងលោក បៃដិន (រូបថត៖ AFP)

ទោះបីជាយ៉ាងណាក៏ដោយ អនាគតនៃកិច្ចព្រមព្រៀងនេះ គឺស្ថិតក្នុងភាពស្រពេចស្រពិល ​ព្រោះថា លោក បៃដិន មិនដឹងអាចកាន់តំណែងជាប្រធានាធិបតីអាមេរិក អាណត្តិថ្មីដែរឬក៏អត់ ខណៈលទ្ធផលនៃការស្ទង់មតិជាច្រើនបង្ហាញថា លោក ដូណាល់ ត្រាំ ដែលជាអ្នកប្រឆាំងជំនួយអ៊ុយក្រែន កំពុងមានសំឡេងឆ្នោតនាំមុខ។

សូមបញ្ជាក់ សហរដ្ឋអាមេរិក ចេញមុខចេញមាត់ជួយទីក្រុងកៀវខ្លាំងណាស់ ចាប់តាំងពីជម្លោះអ៊ុយក្រែន-រុស្ស៊ី ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក គិតត្រឹមពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធាប្រហែល ៥១.២ពាន់លានដុល្លារហើយ ដល់ទីក្រុងកៀវ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ថា កិច្ចព្រមព្រៀង​សន្តិសុខ​ថ្មី នឹង​ក្លាយ​ជា​ស្ពាន​ចម្លង​អ៊ុយក្រែន​ឲ្យ​ចូល NATO

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម