Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ខ្សឹប​ប្រាប់​អ៊ុយក្រែន ថា​មិន​លក់​អាវុធ​ឲ្យ​រុស្ស៊ី, អាមេរិក ​ថា មិន​លក់ តែ​ផ្ដល់​ជំនួយ

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយក្រែន បាន​អះអាង​ថា មេ​ដឹក​នាំ​ចិន បាន​សន្យា​ថា​នឹង​មិន​លក់​​សព្វាវុធ​ឲ្យ​ទៅ​ប្រទេស​រុស្ស៊ី​នោះ​ទេ។ ការ​ថ្លែង​របស់​លោក ហ្សេលេនស្គី ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​១៣ ខែ​មិថុនា កំឡុង​ពេល​​​ចូលរួម​សន្និសីទ​កាសែត​រួម​គ្នា​​ជាមួយ​លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក ក្នុង​កិច្ច​ប្រជុំ​កំពូល G7 នៅ​ប្រទេស​អ៊ីតាលី។

លោក ហ្សេលេនស្គី ប្រធានាធិបតី​អ៊ុយក្រែន និង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំ​អ៊ុយក្រែន បាន​បញ្ជាក់​ថា ការ​សន្យា​របស់​លោក ស៊ី ជីនពីង បាន​ធ្វើ​ឡើង ក្រោយ​ពីកិច្ច​សន្ទនាតាម​រយៈ​ទូរសព្ទ​​​​​នា​ពេល​កន្លង​ទៅ។ យ៉ាង​ណា​មិញ លោក ហ្សេលេនស្គី មិន​បាន​បញ្ជាក់​ថា​​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​នោះ​ទេ។ លោក​ និយាយ​ថា “ខ្ញុំ​មាន​ការ​សន្ទនា​យ៉ាង​ហ្មត់​ចត់​មួយ​ជាមួយ​​មេ​ដឹក​នាំ​ចិន។ គាត់​​ប្រាប់​ថា គាត់​នឹង​មិន​លក់​អាវុធ​​ណា​មួយ​ឡើយ​ឲ្យ​រុស្ស៊ី។ យើង​នឹង​នាំ​គ្នា​ចាំ​មើល ប្រសិន​​បើ​​គាត់​​​ជា​មនុស្ស​គួរ​ឲ្យ​គោរព​ម្នាក់​មែន នោះ​គាត់​នឹង​មិន​​លក់​ទេ ព្រោះ​គាត់​បាន​សន្យា​ជាមួយ​ខ្ញុំ​រួច​ហើយ”។

​​គ្រាន់​តែ​ឮ​​​អ៊ុយក្រែន​លើក​ឡើង​ដូច្នេះ លោក ចូ បៃឌិន ស្រាប់​តែ​កាត់​សម្ដី​លោក ហ្សេលេនស្គី ហើយ​និយាយ​ថា ប្រាកដ​ណាស់ ចិន​នឹង​មិន​លក់​អាវុធ​ឲ្យ​រុស្ស៊ី​ទេ តែ​ចិន​ផ្ដល់​ជា​ជំនួយ​និង​​បច្ចេកវិទ្យា​ផលិត​​អាវុធ​​ទាំង​នោះ​​ទៅ​វិញ ដែល​បាន​ន័យ​ថា ចិន​កំពុង​តែ​ជួយ​រុស្ស៊ី​ដដែល​ទេ។

ជា​​ការ​ឆ្លើយ​តប លោក ហ្សេលេនស្គី ថា ប្រសិន​បើ​​អ៊ុយក្រែន និង​ចិន មាន​ទស្សនៈ​ដូច​គ្នា​​លើ​សន្ដិភាព នោះ​នឹង​មាន​កិច្ច​ចរចា​រវាង​ប្រទេស​ទាំង​២ តែ​បើ​ចិន​មាន​មតិ​ផ្ទុយ នោះ​នឹង​សន្ដិភាព​នឹង​មិន​​កើត​ឡើង​​បាន​ឡើយ ដែល​តម្រូវ​ឲ្យ​មាន​ការ​កែប្រែ​លើ​រូបមន្ត​សន្តិភាព​ដែល​អ៊ុយក្រែន​ធ្លាប់​បាន​​បង្កើត​ឡើង។

លោក ហ្សេលេនស្គី និង​លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក (រូបភាព៖ Reuters)

សូម​រំឭក​ថា អ៊ុយក្រែន នឹង​រៀបចំ​កិច្ច​ប្រជុំ​សន្ដិភាព នៅ​ក្នុង​ប្រទេស​ស្វីស ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៤ ដើម្បី​​កៀរគរ​​​ការ​គាំទ្រ​ពី​អន្តរជាតិ​​​​ទាមទារ​ឲ្យ​​​រុស្ស៊ី​ដក​កង​ទ័ព​ចេញ​​ទាំង​ស្រុង​ពី​អ៊ុយក្រែន ក្នុង​ការ​ពន្លត់​ភ្លើង​​សង្គ្រាម។ ក្នុង​កិច្ច​ប្រជុំ លោក ហ្សេលេនស្គី នឹង​លើក​​​យក​រូបមន្ត​សន្តិភាព​១០​ចំណុច ធ្វើ​ជា​ប្រធានបទ​សំខាន់។ ប្រហែល ១៦០​ប្រទេស​​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​បាន​បដិសេធ​ ដោយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​ចិន​ផង​ដែរ។ ចិន ថា សន្និសីទ​សន្ដិភាព​​គួរ​តែ​មាន​វត្តមាន​ពី​ភាគី​ជម្លោះ​ទាំង​សងខាង ហើយ​អវត្ត​មាន​របស់​រុស្ស៊ី គឺ​ខុស​​ពី​ការ​រំពឹង​ទុក​របស់​ចិន ដែល​ជា​ហេតុ​នាំ​ឲ្យ​ចិន​​ពិបាក​​​ទៅ​ចូលរួម​នៅ​​ក្នុង​កិច្ច​ប្រជុំ​​មួយ​នេះ​ណាស់៕

ដោយ៖ ឈាង

អានបន្ថែម៖

រូបមន្ត​សន្តិភាព​១០​ចំណុច​របស់​លោក ហ្សេលេនស្គី ដែល​ត្រៀម​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នៅ​ស្វីស មាន​អ្វី​ខ្លះ?

ប្រទេស​​ចំនួន​ប៉ុន្មាន ដែល​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​សន្តិភាព​អ៊ុយក្រែន នៅ​ស្វីស?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម