ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង-អាមេរិក ប្រជុំគ្នាបន្ទាន់តាមទូរសព្ទ មុនជំនួបរវាងរុស្ស៊ី និងក្រុងព្យុងយ៉ាង
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានហៅទូរសព្ទបន្ទាន់មួយពិភាក្សាគ្នាអំពីរឿងពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក វ៉្លាឌឺមៀ ពូទីន មេដឹកនាំរុស្ស៊ី ទៅកាន់ក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រទី១៤ ខែមិថុនា។

ការហៅទូរសព្ទនេះ ធ្វើឡើងរវាងលោក Kim Hong-kyun អនុរដ្ឋមន្ត្រីក្រសួងការបរទេសក្រុងសេអ៊ូល និងលោក Kurt Campbell អនុរដ្ឋមន្ត្រីក្រសួងការបរទេសក្រុងវ៉ាស៊ីតោន។ កូរ៉េខាងត្បូង បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន មិនគួរបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅថែមទៀតទេរវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង។
កាលពីថ្ងៃពុធសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់នៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា លោក ពូទីន ទំនងជាធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង នារយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត បើទោះជាមិនមានការប្រកាសជាផ្លូវការណាមួយអំពីជំនួបនេះក៏ដោយ។ ទន្ទឹមគ្នានេះដែរ កាសែតរុស្ស៊ី Vedomosti ក៏បានរាយការណ៍កាលពីថ្ងៃចន្ទកន្លងទៅដែរថា ជំនួបរវាងរុស្ស៊ី-កូរ៉េខាងជើង នឹងកើតឡើងពិតប្រាកដមែន ខណៈមន្ត្រីអ្នកមុខអ្នកការនៅប្រទេសទាំង២កំពុងញាប់ដៃញាប់ជើងរៀបចំជំនួបនេះឡើង។
លោក Kurt Campell បានអះអាងថា អាមេរិកនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងបន្ថែមទៀត ដើម្បីបង្ក្រាបជម្លោះ និងអស្ថិរភាពនៅក្នុងតំបន់ ដែលនឹងអាចកើតឡើងដោយប្រការណាមួយ ក្រោយពីជំនួបដ៏កម្ររបស់រុស្ស៊ីនៅលើទឹកដីកូរ៉េខាងជើង។ លោក ថា អាមេរិកដឹងច្បាស់ណាស់អំពីអ្វីដែលកូរ៉េខាងជើងបានផ្ដល់ឲ្យរុស្ស៊ីនាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ យ៉ាងណាមិញ លោកបន្តថា ចំពោះអ្វីដែលរុស្ស៊ីផ្ដល់ឲ្យកូរ៉េខាងជើង គឺនៅជាភាពស្រពិចស្រពិលនៅឡើយទេ ដែលបង្កជាសេចក្ដីគួរឲ្យព្រួយបារម្ភ និងត្រូវតាមដានឲ្យហ្មត់ចត់បំផុត៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?