Connect with us

ព័ត៌មានអន្ដរជាតិ

G7 យល់ស្របនឹងផែនការលោក Biden ប្រើប្រាស់ទ្រព្យសម្បត្តិបង្កករុស្ស៊ីជួយអ៊ុយក្រែន

បានផុស

នៅ

ក្រុមប្រទេស G7 បានប្រកាសថានឹងផ្តល់ប្រាក់កម្ចី ៥០​ពាន់លានដុល្លារដល់ទីក្រុងគៀវដែលនឹងត្រូវសងទៅសម្ព័ន្ធមិត្តលោកខាងលិច ដោយប្រើចំណូលការប្រាក់ពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីនៅក្នុងស្ថាប័នហិរញ្ញវត្ថុលោកខាងលិច។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១៤ ខែ មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះបានធ្វើឡើងនៅពេលដែលមេដឹកនាំ G7 បានជួបប្រជុំគ្នានៅឯរមណីយដ្ឋានប្រណីត Borgo Egnazia ក្នុងទីក្រុង Puglia ប្រទេសអ៊ីតាលីនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលរបស់ពួកគេ។ ការ​ប្រកាស​នេះ​គឺ​ជា​​ជោគជ័យ​សម្រាប់​ប្រធានាធិបតី​អាមេរិក Joe Biden ខណៈ លោកបាននិងកំពុងជំរុញមេដឹកនាំ G7 ឱ្យយល់ព្រមចំពោះផែនការក្នុងការផ្តល់មូលនិធិជាមុនដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។

ទ្រព្យសម្បត្តិរុស្ស៊ីប្រហែល ២៨០ ពាន់លានដុល្លារត្រូវបានបង្កកនៅក្នុងស្ថាប័នហិរញ្ញវត្ថុលោកខាងលិច នឹងបង្កើតចំណូលការប្រាក់យ៉ាងហោចណាស់ ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រាក់កម្ចីចំនួន ៥០ ពាន់លានដុល្លារនឹងត្រូវសងវិញជាមួយនឹងប្រាក់ចំណូលនោះសម្រាប់រយៈពេល ១០ឆ្នាំឬច្រើនជាងនេះ ឬរហូតដល់ប្រាក់កម្ចីត្រូវបានបង់ ឬប្រទេសរុស្ស៊ីបង់សំណង។ខណៈប្រទេស G7 ផ្សេងទៀតត្រូវបានគេរំពឹងថានឹងប្រកាសចំនួនប្រាក់ដល់អ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីខែមេសា លោក Biden បានចុះហត្ថលេខាលើច្បាប់ដើម្បីរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីប្រហែល ៥ ពាន់លានដុល្លារដែលត្រូវបានបង្កកនៅក្នុងស្ថាប័នហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ ខណៈប្រាក់​ដែល​បាន​បង្កក​ច្រើន​បំផុតចំនួន ១៩០ ពាន់​លាន​ដុល្លារ​គឺ​នៅ​ប្រទេស​បែលហ្សិក ប្រទេស​បារាំង និង​អាល្លឺម៉ង់។ អាមេរិកព្យាយាមម្ដងហើយម្ដងទៀតឲ្យប្រទេស G7 ទទួលយកការសំណើរនេះ ហើយទីបំផុតក្នុងកិច្ចប្រជុំនេះអាមេរិកបានទទួលការគាំទ្រ និងអាចផ្ដល់ប្រាក់ប្រមាណ​៥០ពាន់លានដុល្លារឲ្យអ៊ុយក្រែន។

ស្របពេលជាមួយគ្នានេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Zelenskyy និងលោក Biden ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដាច់ដោយឡែកមួយ ដែលបង្ហាញពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន។ខណៈកិច្ចព្រមព្រៀងរយៈពេល ១០ ឆ្នាំ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកសាង និងរក្សាសមត្ថភាពការពារ និងទប់ស្កាត់ ពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនក្នុងការរក្សាការប្រយុទ្ធរបស់ខ្លួនក្នុងរយៈពេលវែង និងសម្រេចបាននូវសន្តិភាពយុត្តិធម៌ដែលគោរពសិទ្ធិអ៊ុយក្រែនក្រោមច្បាប់អន្តរជាតិ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣៩ នាទីutes មុន

OREO ទទួលបានការចាប់អារម្មណ៍ជាសកលជាមួយនឹងការបង្ហោះនំរបស់ខ្លួនទៅក្នុងលំហអាកាស ជាមួយដំណើរកម្សាន្តអាវកាសទៅប្រទេសជប៉ុន

ព័ត៌មានជាតិ៨ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៨ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស បញ្ជូន​ប្រមុខ​យោធា​ និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ដំណាលគ្នា

Sokha Hotels

ព័ត៌មានពេញនិយម