ព័ត៌មានអន្ដរជាតិ
លោកបៃដិន ប្តេជ្ញាមិនលើកលែងទោសឲ្យ កូនប្រុស
ក្រោយកូនប្រុសត្រូវបានតុលាការរដ្ឋ Delaware រកឃើញថាមានពិរុទ្ធ លើការចោទប្រកាន់ចំនួន៣ករណី ពាក់ព័ន្ធការកាន់កាប់អាវុធ, ពេលនេះ ប្រធានាធិបតិអាមេរិកលោក ចូ បៃដិន ប្រកាសក្តែងៗថា លោកនឹងមិនលើកលែងទោសដល់កូនប្រុសឡើយ។ នេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី១៤ខែមិថុនា។

ឆ្លើយតបសំណួរអ្នកកាសែត ក្នុងអំឡុងកិច្ចប្រជុំ G7 នៅឯភាគខាងត្បូងប្រទេសអ៊ីតាលី ពាក់ព័ន្ធរឿងរ៉ាវកូនប្រុស, លោក បៃដិន បានគូសបញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំពេញចិត្តចំពោះនីតិវិធីច្បាប់ ហើយខ្ញុំនឹងមិនធ្វើអ្វីទាំងអស់។ ខ្ញុំគោរពតាមសេចក្តីសម្រេចរបស់គណៈវិនិច្ឆ័យ ហើយខ្ញុំនឹងមិនលើកលែងទោសដល់កូនឡើយ”។ ទោះបីជាយ៉ាងណាក៏ដោយ លោកក៏សរសើរកូនប្រុសដែរ ដែលអាចជម្នះផ្តាច់គ្រឿងញៀនបាន។
សូមបញ្ជាក់ជាថ្មី កូនប្រុសលោក បៃដិន ឈ្មោះ ហាន់ធើ ត្រូវបានតុលាការរដ្ឋ Delaware ចោទប្រកាន់ពីបទកុហកលើពាក្យស្នើសុំទិញកាំភ្លើងក្នុងឆ្នាំ២០១៨ ដោយបន្លំថា គាត់មិនមែនជាអ្នកញៀនថ្នាំទាំងដែលពេលនោះ គាត់កំពុងប្រើប្រាស់កូកាអ៊ីន ប៉ុន្តែលោក ហាន់ធើ អះអាងថា គាត់គ្មានកំហុសទេ ព្រោះគាត់កំពុងសម្រាកកែប្រែដើម្បីផ្តាច់គ្រឿងញៀននៅពេលនោះ។

លោក ហាន់ធើ អាចប្រឈមជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៧៥០ ០០០ដុល្លារ។ យ៉ាងណា កាលបរិច្ឆេទនៃការផ្តន្ទាទោស មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
ជុំវិញដំណើរការនេះដែរ លោក ហាន់ធើ បានក្លាយជាកូនប្រុសប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានកាត់ទោសនៅក្នុងតុលាការសហព័ន្ធ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូនប្រុសលោក បៃដិន ចារឈ្មោះក្នុងប្រវត្តិសាស្រ្តអាមេរិក ក្រោយមានទោសពាក់ព័ន្ធការកាន់កាប់អាវុធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ