ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ និងតួកគីអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការបញ្ឈប់សង្គ្រាមនៅហ្គាហ្សាជាបន្ទាន់
អេស្ប៉ាញ និងតួកគី បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យសម្លឹងមើលដំណោះស្រាយបន្ថែមទៀត និងជំរុញឱ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បន្ទាប់ពីកិច្ចប្រជុំកំពូលទ្វេភាគីដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសមេឌីទែរ៉ាណេទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៤ ខែ មិថុនានេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់លើកទីប្រាំបីរវាងរដ្ឋាភិបាលក្រុងម៉ាឌ្រីដ និងទីក្រុងអង់ការ៉ា, នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បាននិយាយថា សហគមន៍អន្តរជាតិ គួរតែសម្លឹងមើលផ្លូវផ្សេងដើម្បីដោះស្រាយជម្លោះនេះដើម្បីទទួលបានសន្តិភាព និងស្ថិរភាព ខណៈរយៈពេល៨ខែមកនេះពិភពលោកគួរតែបានមើលឃើញហើយថាមានអ្វីបានកើតឡើងខ្លះ ។
ចំណែកប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជំរុញឱ្យសហរដ្ឋអាមេរិក និងសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងទៀត ធ្វើការបញ្ចុះបញ្ចូលអ៊ីស្រាអែលជាពិសេសសហរដ្ឋអាមេរិក គួរតែឈរនៅពីក្រោយការសម្រេចចិត្តនេះ ហើយដាក់សម្ពាធចាំបាច់លើអ៊ីស្រាអែល ដើម្បីធានាឱ្យមានបទឈប់បាញ់ជាបន្ទាន់។

ប្រទេសទាំងពីរដែលជាសមាជិកណាតូ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ពួកគេឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងបានអំពាវនាវឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀតសម្រាប់ប៉ាឡេស្ទីន។ ខណៈលោក Sánchez ក៏បានទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងផងដែរ។ ប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុន ក៏បានស្នើសុំឱ្យតុលាការអង្គការសហប្រជាជាតិចូលរួមក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា អេស្ប៉ាញ អៀរឡង់ និងន័រវេស បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅថ្ងៃទី ២៨ ឧសភា ក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលមួយ ខណៈពេលដែលតួកគីបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាលើកដំបូងក្នុងឆ្នាំ ១៩៨៨។ មកដល់ពេលនេះមានប្រទេសជាង ១៤០ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប៉ុន្តែបញ្ជីនេះមិនរាប់បញ្ចូលមហាអំណាចលោកខាងលិចណាមួយ រួមទាំងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែលនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?