Connect with us

ព័ត៌មានអន្ដរជាតិ

ប៉េងប៉ោងផ្ទុកសំរាមកូរ៉េខាងជើង ធ្លាក់នៅជាង ៧៧០ ទីតាំង ក្នុងប្រទេសកូរ៉េខាងត្បូង

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី ១៤ ខែ​ មិថុនាបានឲ្យដឹងថា មកដល់ពេលនេះ ប៉េងប៉ោងផ្ទុកសំរាម ដែលបង្ហោះដោយទីក្រុងព្យុងយ៉ាង បានហោះចូលនិងធ្លាក់នៅជាង៧៧០ទីតាំងហើយ ទូទាំងប្រទេសកូរ៉េខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូរ៉េខាងជើងបានបង្ហោះប៉េងប៉ោងផ្ទុកសម្រាមចូលកូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃទី ២៨ ឧសភាមក ដើម្បីសងសឹកចំពោះសកម្មជននៅកូរ៉េខាងត្បូង ដែលបង្ហោះប៉េងប៉ោងរិះគន់របបលោកគីមនិងភ្ជាប់ជាមួយពត៌មានពីខាងក្រៅ រួមទាំងបទចម្រៀង​Kpop និង Kdrama ផងដែរ ចូលទៅកូរ៉េខាងជើង។

បើយោងតាមទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា មានប៉េងប៉ោងបែបនេះជាង ១ ៦០០បង្ហោះដោយកូរ៉េខាងជើង ហើយបានធ្លាក់នៅទីតាំងចំនួន ៧៧៨ ក្នុងប្រទេសកូរ៉េខាងត្បូង។ ទីតាំងទាំងនោះគ្របដណ្ដប់លើតំបន់ដ៏ធំ រួមទាំងរដ្ឋធានីសេអ៊ូល ខេត្ត Gangwon ភាគខាងកើត និងទីក្រុង Gyeongju ភាគអាគ្នេយ៍ផងដែរ។

ស្របពេលអ្នកជំនាញសម្តែងការព្រួយបារម្ភថា ប៉េងប៉ោងទាំងនោះអាចត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារដោយអាវុធជីវសាស្ត្រ ឬគីមីនោះ​ អាជ្ញាធរកូរ៉េខាងត្បូងក៏ហាមប្រាមពលរដ្ឋខ្លួន​ ពីការប៉ះពាល់ប៉េងប៉ោងទាំងនោះដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា សង្គ្រាមរវាងកូរ៉េទាំងពីរថ្មីៗនេះ បានងាកមកប្រើយុទ្ធសាស្រ្តផ្សេងៗដូចជាបង្ហោះប៉េងប៉ោង និងប្រើការឃោសនារិះគន់គ្នាទៅវិញទៅមក។ កាលពីសប្ដាហ៍មុនយោធា​កូរ៉េ​ខាង​ត្បូង​បាន​ឆ្លើយ​តប​ដោយ​ការ​ប្រើ​ឧបករណ៍​បំពង​សំឡេង​ឃោសនា​រិះគន់​ក្រុង​ព្យុងយ៉ាង​ដែល​ចាក់​ផ្សាយ​នៅ​ជិត​ខ្សែ​ព្រំដែន​យោធា​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ ហើយព្រមាន​បន្ត​ការ​ផ្សាយបែបនេះទៀត ប្រសិនបើក្រុងព្យុងយ៉ាងមិនព្រមបញ្ឃប់ការបង្ហោះប៉េងប៉ោងទេនោះ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៤ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម