ព័ត៌មានអន្ដរជាតិ
ថៃ ថា ពិបាកបង្ក្រាបការភ្នាល់បាល់ Euro ណាស់ បើមន្ត្រីលេងល្បែងដែរ
ស្របពេលរដូវកាលបាល់ទាត់ដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 ឬគេនិយមហៅថា យូរ៉ូៗ បានឈានចូលមកដល់ហើយនោះ លោក Thanakorn Komkrit អគ្គលេខាធិការនៃមូលនិធិបញ្ឈប់ការលេងល្បែងប្រទេសថៃ បានបង្ហាញក្តីបារម្ភថា យុទ្ធនាការបង្ក្រាបការភ្នាល់បាល់តាមអនឡាញអំឡុងព្រឹត្តិការណ៍នេះ ពិតជាលំបាកខ្លាំងណាស់ បើមន្ត្រីក៏លេងល្បែងដែរនោះ។

តាមការលើកឡើងរបស់លោក ចំនួនអ្នកភ្នាល់បាល់តាមអនឡាញអំឡុងពានរង្វាន់ Euro លើកនេះ នឹងមានការកើនឡើងលើសព្រឹត្តិការណ៍ឆ្នាំ២០២០ ដល់ទៅ៥១%ឯណោះព្រោះថា ឥឡូវ មនុស្សមិនមែនមើលបាល់ដើម្បីតែកម្សាន្តដូចមុនទៀតនោះទេ។ អ្នកលេងល្បែងឥឡូវបានសិក្សាអំពីប្រវត្តិក្រុមនិងទម្រង់លេងច្បាស់ណាស់ ដូចនេះនឹងមានការភ្នាល់ជាក់ជាមិនខានឡើយ។
លោក Thanakorn បញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយ មានអ្នកលេងល្បែង៣លាននាក់នៅក្នុងប្រទេសថៃ ហើយត្រឹមតែមួយខែឧសភានៃឆ្នាំ២០២៤នេះ ក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថល បានបិទគេហទំព័រល្បែងប្រមាណ ៦ ៥០០ ប៉ុន្តែនៅតែមានគេហទំព័រច្រើនទៀត លួចបើកដំណើរការ។

ទន្ទឹមនោះ មជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ចនិងធុរកិច្ច នៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានព្យាករថា សកម្មភាពល្បែងក្នុងអំឡុងព្រឹត្តិការណ៍ Euro 2024 រយៈពេលមួយខែ នឹងជំរុញឲ្យមានការចរាចរទឹកប្រាក់ប្រហែល៦៧ពាន់លានបាត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Euro 2024 ដែលមានប្រទេសអាល្លឺម៉ង់ ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ខែមិថុនា ដល់ថ្ងៃទី១៤ខែកក្កដា។ នៅថ្ងៃប្រកួតបើកឆាក ម្ចាស់ផ្ទះឥន្ទ្រីដែកអាល្លឺម៉ង់ បានលត់ក្រុមភ្ញៀវស្កុតឡែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?