ព័ត៌មានអន្ដរជាតិ
កូនប្រុសលោក Bill Gates មានប្រវត្តិអប់រំល្អអាចមានឱកាសខ្ពស់ ក្លាយជាប្រធានក្រុមហ៊ុន Microsoft
នៅចុងខែឧសភា លោកស្រី Melinda Gates ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីទទួលប្រធានាធិបតីកេនយ៉ា លោក William Samoei Ruto នៅសេតវិមាន។ លោកស្រីបានជ្រើសរើសទៅជាមួយកូនប្រុសឈ្មោះ Rory វ័យ២៥ឆ្នាំ នាពេលនោះ រូបរាងរបស់កូនប្រុសពៅបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះពីមុនរូបគេកម្របង្ហាញមុខអ្នកសារព័ត៌មានណាស់។ Rory ដឹកនាំរបៀបរស់នៅឯកជន ជាពិសេសមិនប្រើប្រាស់បណ្តាញសង្គមជាសាធារណៈ និងមិនដែលចូលរួមព្រឹត្តិការណ៍ណាមួយជាមួយឪពុកម្តាយឡើយ។

Rory ឈ្មោះពេញគឺ Rory John Gates កើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ១៩៩៩ នៅទីក្រុង Seattle ។ ក្នុងនាមជាកូនប្រុសតែមួយគត់របស់មហាសេដ្ឋី Rory បានធំធាត់នៅក្នុងវិមានដ៏ធំដែលមានឈ្មោះថា Xanadu 2.0 ជាមួយនឹងបងប្អូនស្រីពីរនាក់គឺ Jennifer Katherine Gates និងប្អូន Phoebe Adele Gates ។
Bill និង Melinda Gates បានផ្តល់ឲ្យកូនៗនូវផ្ទះក្នុងក្តីស្រមៃមួយ ដែលជាវិមានដ៏ប្រណិតបំផុត Xanadu 2.0 មានតម្លៃ១៥០លានដុល្លារ។ វិមាននៅមាត់បឹងក្នុងទីក្រុងវ៉ាស៊ីនតោន មានគ្រឿងបរិក្ខារទាំងអស់ដែលមនុស្សជាមធ្យមស្ទើរតែនឹកស្មានមិនដល់ ដូចជាអាងហែលទឹកដែលមានប្រព័ន្ធសំឡេងក្រោមទឹក និងឆ្នេរសិប្បនិម្មិតឯកជនដែលមានខ្សាច់ពីកោះការាបៀន។
ដូចឪពុករបស់គាត់ដែរ Rory បានចូលរៀននៅសាលា Lakeside School ឯកជននៅទីក្រុង Seattle រដ្ឋ Washington។ បន្ទាប់មកគាត់បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មកម្មវិធីកុំព្យូទ័រ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Duke ហើយទទួលបាន MBA នៅសាលា Fuqua School of Business តាមគន្លងអប់រំរបស់ម្តាយគាត់។ ជំនាញនេះត្រូវបានគេចាត់ទុកជាជំនាញមួយក្នុងចំណោមកម្មវិធី MBA ល្អបំផុតទាំង ១០ នៅលើពិភពលោក។
នៅឆ្នាំ ២០១៨ Rory បានបន្តចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ Chicago ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ ២០២២។ នៅពេលនេះ បងស្រីរបស់គាត់ Jennifer Gates Nassar បានសរសេរថា គាត់បានទទួលសញ្ញាបត្រពីរ និងថ្នាក់អនុបណ្ឌិត។

ទោះបីជាលោក Bill និង Melinda បានសម្រេចចិត្តមិនអនុញ្ញាតឲ្យកូនៗរបស់ពួកគេទទួលមរតកទ្រព្យសម្បត្តិដ៏ធំរបស់ពួកគេក៏ដោយ នោះមិនមែនមានន័យថា កូនប្រុសរបស់មហាសេដ្ឋីទី ៤ នៅលើពិភពលោកមិនមានជីវិតដ៏ប្រណិតនោះទេ។
ក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យ ដើម្បីផ្គត់ផ្គង់កូនប្រុស លោក Bill Gates បានបណ្តាក់ទុននៅក្នុងផ្ទះមួយដែលមានបន្ទប់គេង ៥ នៅសង្កាត់ Hyde Park នៃទីក្រុង Chicago ។ ផ្ទះនេះមានមុខឥដ្ឋមួយ និងយានដ្ឋានឡាន៣កន្លះដាច់ដោយឡែក។ ផ្ទះនេះត្រូវបានទិញក្នុងតម្លៃជិត ១.២៥ លានដុល្លារ ដោយសារតែទីតាំងរបស់វានៅជិតសាកលវិទ្យាល័យ Chicago ។
ដ្បិតថា ឪពុករបស់គាត់រវល់ធ្វើការ ១៦ ម៉ោងក្នុងមួយថ្ងៃក្ដី ប៉ុន្តែគេដឹងថា Rory ត្រូវបានចិញ្ចឹមយ៉ាងសំខាន់ដោយម្តាយរបស់គាត់។ ការរស់នៅជាមួយម្តាយនិងបងប្អូនស្រី វាមិនគួរឲ្យភ្ញាក់ផ្អើលទេដែល Rory បានក្លាយជាអ្នកគាំទ្រសិទ្ធិស្មើគ្នារបស់ស្ត្រី ដែលជាអ្វីមួយដែល Melinda Gates បានចែករំលែកជាច្រើនដង។
អ្វីដែលសំខាន់ មិនត្រឹមតែមានប្រវត្តិអប់រំល្អនោះទេ Rory ក៏ស្ទាត់ជំនាញភាសាបរទេសក្រៅពីអង់គ្លេស ៣ទៀតរួមមាន អាល្លឺម៉ង់ អេស្ប៉ាញ និងអៀរឡង់។ លើសពីនេះ បុរសវ័យ ២៥ឆ្នាំនេះ ក៏មានទេពកោសល្យលើជំនាញមួយចំនួនទៀតដូចជា ការសរសេរកំណាព្យ ឬអានកំណាព្យ លេងល្បែងផ្គុំពាក្យ និងបើកយន្តហោះដោយផ្ទាល់ដៃរបស់គេផងដែរ។
យ៉ាងណាមិញ មានការរំពឹងទុកជាច្រើនដែល Rory មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តកេរ្តិ៍ដំណែលដែលលោក Bill Gates បានបង្កើត។ មិនដូចបងស្រីរបស់គាត់ Jennifer ដែលចូលចិត្តជិះសេះ និងបងស្រី Phoebe ចូលចិត្តរាំរបាំបាឡេ Rory គឺជាកូនប្រុសដែលមានការអប់រំច្រើនជាងគេ ហើយមានឱកាសខ្ពស់ក្នុងការក្លាយជាប្រធានក្រុមហ៊ុន Microsoft នាប៉ុន្មានឆ្នាំខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?