ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ សន្យាបទឈប់បាញ់របស់ ពូទីន ដូចសន្យារបស់ ហ៊ីត្លែ មុនផ្ទុះសង្គ្រាមលោក
ការសន្យាផ្ដល់ជូនបទឈប់បាញ់របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀ ពូទីន គឺជាឱសានវាទ ដែលមិនអាចជឿទុកចិត្តបាន។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី កាលពីថ្ងៃទី១៤ ខែមិថុនា ក្រោយពីមេដឹកនាំរុស្ស៊ី ប្រកាសពីលក្ខខណ្ឌដែលអាចឈានទៅដល់បទឈប់បាញ់នៅអ៊ុយក្រែន។

លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាមួយថា រុស្ស៊ីនឹងបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប្រសិនបើរដ្ឋាភិបាលក្រុងកៀវយល់ព្រមបោះបង់មហិច្ឆតាចង់ចូលជាសមាជិកអង្គការ NATO ហើយត្រូវដកទ័ពចេញពីខេត្តចំនួន៤ ដែលរុស្ស៊ីកាត់យកដូចជា Donetsk, Luhansk, Kherson និង Zaporizhzhia។
ថ្លែងទៅកាន់សារព័ត៌មាន SkyTG24 របស់អ៊ីតាលី នៅខាងក្រៅកិច្ចប្រជុំកំពូល G7, ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា លោកជឿថា រុស្ស៊ីនឹងមិនបញ្ឈប់ការវាយលុកយោធារបស់ខ្លួននោះឡើយ បើទោះជាអ៊ុយក្រែនព្រមបំពេញតាមលក្ខខណ្ឌបទឈប់បាញ់របស់លោក ពូទីន ក៏ដោយ។
លោក ហ្សេលេនស្គី បានបន្ថែមថា “ទាំងនេះគឺជាសារឱសានវាទ ដែលមិនខុសពីសារពីអតីតកាលទេ។ គាត់នឹងមិនឈប់នោះទេ។ វាជារឿងដូចគ្នាដែលហ៊ីត្លែធ្លាប់ធ្វើ… នេះជាមូលហេតុដែលយើងមិនគួរជឿជាក់លើសារទាំងនេះ”។ ក្នុងន័យនេះ មេដឹកនាំអ៊ុយក្រែន បានប្រដូចទង្វើរបស់លោក ពូទីន នឹងទៅសម្ដីដែលធ្លាប់លើកឡើងដោយ អាដុល ហ៊ីត្លែ ដែលជាមេដឹកនាំផ្ដាច់ការណាស៊ីអាល្លឺម៉ង់ ហើយមានគោលបំណងជំរុញការពង្រីកនូវអំណាចរបស់ខ្លួន បង្កឲ្យផ្ទុះមានសង្គ្រាមលោកលើកទី២ឡើង៕

ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?